#អង្គការណាតូ-អ៊ុយក្រែន-រុស្ស៊ី

Articles by Tag អង្គការណាតូ-អ៊ុយក្រែន-រុស្ស៊ី

អង្គការណាតូចាប់ផ្តើមគិតគូរផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែន ចំពេលដែលរុស្ស៊ីវាយដណ្តើមបានលើទីក្រុងយុទ្ធសាស្ត្រ

ដោយ​ ហ៊ុន គន្ធថៃ
អង្គការសម្ព័ន្ធយោធាណាតូបាននិយាយកាលពីពេលថ្មីៗនេះថា ក្តីសង្ឃឹមរបស់ទីក្រុងកៀវក្នុងការស្នើសុំសព្វាវុធធុនធ្ងន់កន្លងមក ពីបណ្តាប្រទេសលោកខាងលិចកំពុងក្លាយជាការពិតហើយ ដោយអង្គការណាតូនឹងផ្តល់ជំនួយទាំងនេះដល់អ៊ុយក្រែនតាមការចង់បាន ក្នុងពេលខាងមុខនេះ។ ការបង្ហើបពីបំណងផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែននេះ ធ្វើឡើងស្របពេលដែលលោក ពូទីន បានសម្តែងការកោតសរសើរដល់កងកម្លាំងរុស្ស៊ីមិនដាច់ពីមាត់ ក្រោយពួកគេដណ្តើមបានទីក្រុងដ៏សំខាន់មួយពីការគ្រប់គ្រងរបស់ទ័ពអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។