#អ្នកជាសះស្បើយពីជំងឺកូវីដ១៩

Articles by Tag អ្នកជាសះស្បើយពីជំងឺកូវីដ១៩

តើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចនឹងប្រឈមផលវិបាកអ្វីខ្លះនៅពេលក្រោយ?

ដោយ​ ​ ខេមបូណូមីស
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា អ្នកឆ្លងកូវីដ១៩ ដែលបានជាសះស្បើយ អាចនឹងត្រូវប្រឈមផលប៉ះពាល់មួយចំនួននៅថ្ងៃក្រោយ ទាំងផ្នែកសុខភាពផ្លូវចិត្ត និងរាងកាយ។ តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេសមួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា ២៣% ទៅ ២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្តនិងឆាប់ព្រួយជាដើម។