#អតិផរណារបស់ក្រុមហ៊ុនផលិតរថយន្ដ Ford

Articles by Tag អតិផរណារបស់ក្រុមហ៊ុនផលិតរថយន្ដ Ford

ក្រុមហ៊ុនផលិតរថយន្ដ Ford អះអាងថា បញ្ហាអតិផរណានឹងធ្វើឲ្យកើនចំណាយផ្គត់ផ្គង់ប្រចាំត្រីមាសបន្ថែម ១ពាន់លានដុល្លារ

ដោយ​ ចាន់ មង្គល
ក្រុមហ៊ុនយក្សរបស់អាមេរិក Ford បានអះអាងថា ការចំណាយផ្គត់ផ្គង់ ដែលបណ្ដាលមកពីការកើនឡើងនៃអតិផរណា នឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ដដ៏ធំមួយនេះ ត្រូវចំណាយបន្ថែមដល់ទៅ ១ពាន់លានដុល្លារ ខ្ពស់ជាងការរំពឹងទុកទៅទៀត ហើយក្រុមហ៊ុនក៏បានប៉ាន់ប្រមាណទៀតថា នឹងមានរថយន្ដប្រហែល៤ម៉ឺន៥ពាន់គ្រឿងនៅក្នុងស្ដុក ដែលកំពុងខ្វះខាតគ្រឿងបង្គុំ ហើយបញ្ហានេះ ក៏នឹងធ្វើឲ្យមានការពន្យារពេលដល់ការលក់រថយន្ដរបស់ក្រុមហ៊ុននេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។