អតិផរណារបស់ក្រុមហ៊ុនផលិតរថយន្ដ Ford

ក្រុមហ៊ុនផលិតរថយន្ដ Ford អះអាងថា បញ្ហាអតិផរណានឹងធ្វើឲ្យកើនចំណាយផ្គត់ផ្គង់ប្រចាំត្រីមាសបន្ថែម ១ពាន់លានដុល្លារ


ក្រុមហ៊ុនយក្សរបស់អាមេរិក Ford បានអះអាងថា ការចំណាយផ្គត់ផ្គង់ ដែលបណ្ដាលមកពីការកើនឡើងនៃអតិផរណា នឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ដដ៏ធំមួយនេះ ត្រូវចំណាយបន្ថែមដល់ទៅ ១ពាន់លានដុល្លារ ខ្ពស់ជាងការរំពឹងទុកទៅទៀត ហើយក្រុមហ៊ុនក៏បានប៉ាន់ប្រមាណទៀតថា នឹងមានរថយន្ដប្រហែល៤ម៉ឺន៥ពាន់គ្រឿងនៅក្នុងស្ដុក ដែលកំពុងខ្វះខាតគ្រឿងបង្គុំ ហើយបញ្ហានេះ ក៏នឹងធ្វើឲ្យមានការពន្យារពេលដល់ការលក់រថយន្ដរបស់ក្រុមហ៊ុននេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនផលិតរថយន្ដ Ford អះអាងថា បញ្ហាអតិផរណានឹងធ្វើឲ្យកើនចំណាយផ្គត់ផ្គង់ប្រចាំត្រីមាសបន្ថែម

ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតទី២ របស់សហរដ្ឋអាមរិក បានអះអាងជាថ្មីទៀតនូវការរំពឹងរបស់ខ្លួនសម្រាប់ប្រាក់ចំណូលពេញមួយឆ្នាំ២០២២នៅមុនបង់ពន្ធថា នឹងមានន្លោះពី ជាង១១ពាន់ទៅ ជាង១២ពាន់លានដុល្លារ បើទោះបីជា មានការកម្រិតលើភាពលទ្ធភាពអាចទទួលបានគ្រឿងបង្គុំសម្រាប់ការផលិតរថយន្ដ ក៏ដូចជាត្រូវមានការចំណាយខ្ពស់លើការផ្គត់ផ្គង់ ដោយសារតែផលប៉ះពាល់ដែលបណ្ដាលមកពីអតិផរណាក៏ដោយ។

ក្រុមហ៊ុន Ford អះអាងថា ផ្អែកលើកការចរចាថ្មីៗនេះ ការចំណាយលើ អតិផរណាដែលទាក់ទងនឹងការផ្គត់ផ្គង់នៅអំឡុងត្រីមាសទី៣នៅឆ្នាំនេះ នឹងមានប្រហែល ១ពាន់លានដុល្លារ គឺច្រើនជាងអ្វីដែលបានព្យាករទុកពីមុនទៅទៀត។

កាលពីខែកក្កដា ក្រុមហ៊ុន Ford បានបង្ហាញពីលទ្ធផលប្រចាំត្រីមាសទី២របស់ខ្លួន ដែលត្រូវបានជំរុញដោយការលក់យានយន្ដដែលផ្ដល់ប្រាក់ចំណេញខ្ពស់ ហើយវាក៏បានប៉ះប៉ូវសម្រាប់ការចំណាយលើថ្លៃដើមខ្ពស់របស់ក្រុមហ៊ុនផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុន Ford ក៏នៅតែកំពុងបន្ដប្រឈមមុខនឹងការផលរំខានខ្សែចង្វាក់ផ្គត់ផ្គង់ដដែល។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Ford មានប្រាក់ចំណូលដុល ១៣៦ពាន់លានដុល្លារ មានការកើនឡើងពី ១២៧ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ដែលបាននាំឲ្យក្រុមហ៊ុននេះសម្រេចបានប្រាក់ចំណេញជិត១៨ពាន់លានដុល្លារ ដែលជាកំណើនមួយខ្ពស់មួយបន្ទាប់ពីរងការខាតបង់កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ នៅពេញ១ឆ្នាំ២០២២ Ford រំពឹងថា ប្រាក់ចំណេញរបស់ខ្លួននឹងកើនឡើងប្រហែល១៥ ទៅ២៥%ទៀត៕




អត្ថបទបន្ទាប់


“ប្រូម៉ូសិនភ្ជុំបិណ្ឌ” ទិញចំណេញទាំងតម្លៃ បានទាំងដេគ័រ និងគោលការណ៍បង់ប្រាក់ពិសេសមិនធ្លាប់មាន!

ព័ត៌មាន
តើលោកអ្នកកំពុងប្រាថ្នាចង់បានផ្ទះដ៏ប្រណីតជាមួយតម្លៃដ៏ល្អ ព្រមទាំងគោលការណ៍បង់ប្រាក់ងាយស្រួលមែនទេ?

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន
បុរី មេគង្គ លែន ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់ព្រមទាំង កម្មករ- កម្មការិនី ជាងទាំងអស់ដែលបាន បំពេញការងារជូន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ