#អត្រាប្តូរប្រាក់ជាលុយរៀល

Articles by Tag អត្រាប្តូរប្រាក់ជាលុយរៀល

ធនាគារជាតិត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ក្រោយតម្លៃលុយដុល្លារកើនឡើង

ដោយ​ សឿន វណ្ណឌេត
ធនាគារជាតិនៃកម្ពុជា ត្រៀមចាត់វិធានការចាំបាច់មួយចំនួន ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បន្ទាប់ពីខ្លួនសង្កេតឃើញអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិកមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការកើនឡើងអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងដុល្លារនេះ ត្រូវបានធនាគារជាតិនៃកម្ពុជាអះអាងថា គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃរបស់លុយដុល្លារនៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទាញតម្លៃកម្រិតអតិផរណា។