#អត្រាប្ដូរប្រាក់នៅកម្ពុជា

Articles by Tag អត្រាប្ដូរប្រាក់នៅកម្ពុជា

ធនាគារជាតិបន្តបញ្ចេញប្រាក់ដុល្លារទៅក្នុងទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា

ដោយ​ ខន ណារី
ធនាគារជាតិនៃកម្ពុជាសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ អត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិក មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចនឹងប៉ះពាល់ដល់ស្ដិរភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលជំរុញឲ្យធនាគារជាតិសម្រេចបញ្ចេញទឹកប្រាក់ដុល្លារ ជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ដើម្បីរក្សាលំនឹងនៃអត្រាប្ដូរប្រាក់។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានសម្រេចបញ្ចេញទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក ដែលធ្វើឲ្យស្ថានភាពអត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនាពេលនេះ បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។