មេធនាគារកណ្ដាលអាម៉េរិកថា អតិផរណាធ្លាក់ចុះយឺតជាងការរំពឹងទុក ហើយធនាគារនេះអាចនឹងបន្តពន្យារពេលបញ្ចុះអត្រាការប្រាក់
ដោយ
ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) បានគូសបញ្ជាក់ជាថ្មីកាលពីថ្ងៃទី១៤ ឧសភា ថា អតិផរណានៅសហរដ្ឋអាម៉េរិក ដែលជាប្រទេសមហាអំណាចទី១របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និង យោធា កំពុងធ្លាក់ចុះយឺតជាងការរំពឹងទុក ហើយលោករំពឹងថា ធនាគារកណ្តាលអាម៉េរិក អាចនឹងបន្តពន្យារពេលបញ្ចុះអត្រាការប្រាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។