តំបន់អឺរ៉ុប និងអាមេរិក រងការគំរាមកំហែងកាន់តែខ្លាំងពីអូមីក្រុង ខណៈថ្ងៃឈប់សម្រាកឆ្នាំថ្មីខិតចូលមកដល់
ដោយ
តំបន់អឺរ៉ុប និងនៅសហរដ្ឋអាមេរិក កំពុងត្រូវបានគំរាមកំហែងដោយកូវីដ១៩បំប្លែងខ្លួនអូមីក្រុង ខណៈដែលរដូវកាលឈប់សម្រាកឆ្លងឆ្នាំថ្មី និង បុណ្យណូអែល ក៏កំពុងចូលមកដល់ដូចគ្នាដែរ។ នៅចំពោះមុខ បញ្ហានេះប្រទេសនៅតំបន់អឺរ៉ុប ដូចជាហូឡង់ កាលពីថ្ងៃអាទិត្យទី១៩ធ្នូ បានសម្រេចបិទខ្ទប់ប្រទេស និងរឹតបន្ដឹងការដើរហើរជាបន្តបន្ទាប់ ស្របពេលដែលអូមីក្រុងកំពុងឆ្លងរាលដាល យ៉ាងឆាប់រហ័សនៅប្រទេសជាច្រើនពាសពេញពិភពលោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។