#រោងចក្រ​ដំឡើង​កង់​

Articles by Tag រោងចក្រ​ដំឡើង​កង់​

កម្ពុជាឈរកំពូលតារាងនៅអាស៊ានក្នុងការនាំចេញកង់ ខណៈ៤ខែឆ្នាំនេះរកចំណូលបាន៣០០លានដុល្លារ

ដោយ​ ខន ណារី
នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣០០លានដុល្លារ ពីការនាំចេញកង់ មានការកើនឡើង ៥៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តាមរយៈតួលេខនេះ បង្ហាញឲ្យឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក ក្នុងការនាំចេញកង់លក់ទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស។