គ្រាប់ស្វាយចន្ទី កំពុងត្រូវការរោងចក្រកែច្នៃថែមទៀត ដើម្បីជំរុញការនាំចេញជាផលិតផលសម្រេច
ដោយ
ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានរាប់លានតោន ប៉ុន្ដែ ក្នុងចំណោមផលិតផលទាំងនោះ ត្រូវបានគេមើលឃើញថា គឺមានភាគច្រើនជាផលិតផលវត្ថុធាតុដើម និងពាក់កណ្ដាលសម្រេច ខណៈដែលផលិតផលសម្រេច សម្រាប់ការនាំចេញ គឺនៅមានតិចតួចនៅឡើយ។ អ្នកជំនាញ បានមើលឃើញថា ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗជាច្រើនមុខ គ្រាប់ស្វាយចន្ទី ជាផលិតផលសក្ដានុពលមួយសម្រាប់ផលិតជាផលិតផលសម្រេចដើម្បីនាំចេញលើទីផ្សារ។