កម្ពុជាសម្រេចអនុម័តគម្រោងវិនិយោគផលិតម៉ាស ខណៈទីផ្សារម៉ាសកំពុងកើនឡើងខ្លាំង
ដោយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តយល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទឲ្យក្រុមហ៊ុន HK BURLTEX MANUFACTORY ដែលគម្រោងបង្កើតរោងចក្រនេះ អាចចាត់ទុកថាជាការវិនិយោគផលិតម៉ាសជាលើកដំបូងនៅកម្ពុជាផងដែរ ស្របពេលដែលតម្រូវការម៉ាសក្នុងស្រុក និងពិភពលោកកំពុងមានការកើនឡើងខ្លាំង។