រោងចក្រផលិត​ម៉ាស

កម្ពុជាសម្រេចអនុម័តគម្រោងវិនិយោគផលិតម៉ាស​ ខណៈទីផ្សារម៉ាស​កំពុង​កើនឡើងខ្លាំង


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តយល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទឲ្យក្រុមហ៊ុន HK BURLTEX MANUFACTORY ដែលគម្រោងបង្កើតរោងចក្រនេះ អាចចាត់ទុកថាជាការវិនិយោគផលិតម៉ាសជាលើកដំបូងនៅកម្ពុជាផងដែរ ស្របពេលដែលតម្រូវការម៉ាសក្នុងស្រុក និងពិភពលោកកំពុងមានការកើនឡើងខ្លាំង។
ថៃ ចាត់វិធានការជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ (រូបភាព៖ https://forum.thaivisa.com)
ដោយ

គម្រោងបង្កើត​រោងចក្រ​ផលិតម៉ាស​ថ្មីនេះ មានទីតាំងស្ថិត​នៅក្នុង​​សួនឧស្សាហកម្ម​វឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃ​សំព័រ​ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុន​វិនិយោគ​ប្រមាណជាង ៣លាន​ដុល្លារ​អាមេរិក និងអាចបង្កើត​ការងារ​ ៩១៥កន្លែងផងដែរ។

សូមជម្រាបផងដែរថា តាមការផ្សព្វផ្សាយ​របស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅលើ​គេហទំព័រ​ហ្វេសប៊ុករបស់ខ្លួន​ បង្ហាញថា គិតត្រឹម​ដើមខែមីនា​ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគជិត ១ពាន់​លានដុល្លារ និងបានផ្តល់​ឱកាស​ការងាររាប់ម៉ឺនកន្លែង។

ក្នុងចំណោម​រោងចក្រ​បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​កន្លងមកនោះ រួមមានក្រុមហ៊ុន អភិវឌ្ឍន៍​រោងចក្រ​ឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង រោងចក្រ​ផលិត​សំបក​កេស ផលិត​បរិក្ខាអគ្គីសនី ការវិនិយោ​គ​សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រផលិតឥដ្ឋ និងរោងចក្រ​កែច្នៃឈើ សរុបប្រមាណ ៤២ គម្រោង ជាមួយនឹង​ទុន​វិនិយោគ ជាង ៩៦១លានដុល្លារអាមេរិក។

ប៉ុន្តែយ៉ាងណាអ្វី​ដែលធ្វើឲ្យ​មានការកត់​សម្គាល់នោះ គឺមានក្រុមហ៊ុន​ចំនួន១៤ បានស្នើសុំ​វិនិយោគ​ក្នុងខេត្ត​កំពង់ស្ពឺ និងភ្នំពេញ ១០ក្រុមហ៊ុន, ខេត្តកណ្តាល ៥ក្រុមហ៊ុន, ព្រះសីហនុ ៤ក្រុមហ៊ុន, និង​ខេត្តតាកែវ និងស្វាយរៀង​មាន២​ក្រុមហ៊ុន​ដូចគ្នា ខណៈសៀមរាប កំពង់ចាម និងកំពង់ឆ្នាំ​មានម្នាក់​១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានស្នើ​សុំវិនិយោគនៅទីនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យមូលបត្រនៅកម្ពុជាទទួលផលប៉ះពាល់ ដោយសារមេរោគកូវីដ១៩

ព័ត៌មាន
វិស័យមូលបត្រនៅកម្ពុជា កំពុងទទួលរងផលអវិជ្ជមាន ពីកត្តាមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យ ទំនុកចិត្តរបស់ វិនិយោគិន និង…

តារាងកំប្លែង​ជើងចាស់ដ៏ល្បី​របស់ជប៉ុនស្លាប់​ដោយសារវីរុសកូវីដ១៩

ព័ត៌មាន
សារព័ត៌មាន ក្យូដូ របស់ជប៉ុន បានផ្សាយថា លោក កិន ស្ហ៊ីមូរ៉ា (Ken Shimura) ជាតារា​កំប្លែង​ជើងចាស់​ល្បីល្បាញ​មួយ​រូប​របស់​ប្រទេស​ជប៉ុន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ