#រោងចក្រផលិតស៊ីម៉ង់ត៍

Articles by Tag រោងចក្រផលិតស៊ីម៉ង់ត៍

ខេត្តកំពង់ស្ពឺនឹងមានរោងចក្រស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតប្រមាណ២លានតោនក្នុង១ឆ្នាំ

ដោយ​ សឿន វណ្ណឌេត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្រៅពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរោងចក្រឧស្សាហកម្មកែច្នៃមួយចំនួន ខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានរហូត២លានតោនក្នុង១ឆ្នាំនាពេលអនាគត។ តាមរយៈរោងចក្រឧស្សាហកម្មធុនធ្ងន់នេះ វានឹងជួយឲ្យខេត្តដែលមានរោងចក្រច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីរាជធានីភ្នំពេញមួយនេះ ក្លាយជាខេត្តផ្គត់ផ្គង់ស៊ីម៉ង់ត៍ដ៏ធំជាងគេមួយនៅកម្ពុជា។