ក្រុមហ៊ុនចិនដ៏ធំនឹងបើករោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា

ក្រុមហ៊ុនរដ្ឋចិនធំមួយចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុក បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះ


ថ្នាក់ដឹកនាំក្រុមហ៊ុនចិនដ៏ធំមួយ China Energy Construction International បានអះអាងថា ក្រុមហ៊ុនខ្លួនសហការជាមួយក្រុមហ៊ុនក្នុងស្រុក នឹងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមបំពេញតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍នៅកម្ពុជា ដែលមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុនរដ្ឋចិនធំមួយចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុក បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះ
ដោយ

ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនក្នុងស្រុក ដែលខ្លួនចូលរួមវិនិយោគជាមួយទទួលបានសិទ្ធិក្នុងការរុករកធនធានរ៉ែបម្រើឲ្យផលិតកម្មស៊ីម៉ង់ត៍ពីក្រសួងរ៉ែ និងថាមពលរួចហើយ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ មកទល់ពេលនេះ គម្រោងបើករោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះរបស់ក្រុមហ៊ុនទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងរុករកធនធានរ៉ែនៅឡើយទេ។

នាជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនមកពីប្រទេសចិនកាលពីពេលថ្មីៗ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានស្នើឲ្យប្រតិភូក្រុមហ៊ុនរបស់ចិនសិក្សាលទ្ធភាព និងស្វែងរកឱកាសវិនិយោគលើការបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ និគម្រោងប្រព្រឹត្តកម្មទឹកស្អាតនៅកម្ពុជា។ ការស្នើនេះធ្វើឡើងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី មើលឃើញពីតម្រូវការក្នុងវិស័យទាំងពីរចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលបច្ចុប្បន្នការផលិតស៊ីម៉ង់ត៍ និងទឹកស្អាតនៅកម្ពុជាមិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ឆ្លើយតបនឹងសំណើរឲ្យសិក្សាពីលទ្ធភាពវិនិយោគលើការផលិតស៊ីម៉ង់ត៍នៅកម្ពុជា លោក Lin Xaodan អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរដ្ឋចិន China Energy Construction International Group បានអះអាងថា ក្រុមហ៊ុនខ្លួនក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស៊ីម៉ង់ត៍ក្នុងស្រុក K.P Cement Industry Co,Ltd នឹងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនក្នុងស្រុក ដែលជាដៃគូវិនិយោគរបស់ក្រុមហ៊ុនរដ្ឋចិននេះទទួលបានអាជ្ញាបណ្ណរុករករ៉ែបម្រើឲ្យផលិតកម្មស៊ីម៉ង់ត៍ពីក្រសួងរ៉ែ និងថាមពល។ គួរបញ្ជាក់ថា China Energy Construction International Group គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានការវិនិយោគលើអាជីវកម្មជាច្រើន ជាពិសេសលើវិស័យថាមពល ទឹកស្អាត និងវារីអគ្គិសនី។

ជុំវិញគម្រោងវិនិយោគនេះដែរ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះក្រោមការចាប់ដៃគ្នារវាងក្រុមហ៊ុនរដ្ឋចិនដ៏ធំ ជាមួយក្រុមហ៊ុនក្នុងស្រុក K.P Cement Industry កំពុងស្ថិតក្នុងដំណាក់កាលរុករកធនធានរ៉ែ និងសិក្សាពីលទ្ធភាពក្នុងការឈានទៅបង្កើតរោងចក្រនៅឡើយទេ។ ហើយមកទល់ពេលនេះ អគ្គនាយកដ្ឋានធនធានរ៉ែ ក៏មិនទាន់បានទទួលឯកសារណាមួយពីក្រុមហ៊ុនទាំងនេះ ពាក់ព័ន្ធការសិក្សា និងរុករកធនធាននោះដែរ។ កត្តានេះហើយទើបធ្វើឲ្យ ឯកឧត្តម មិនទាន់ហ៊ានវាយតម្លៃទេថា តើតំបន់នោះមានសក្តានុពលគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនទាំងពីរក្នុងការឈានទៅបង្កើតរោងចក្រផលិតស៊ីម៉ង់បាន ឬមិនបាននោះទេ។

ពាក់ព័ន្ធការផលិតស៊ីម៉ង់ត៍នៅកម្ពុជានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់នៅព្រឹកថ្ងៃទី៣០ ខែមីនា ថា បច្ចុប្បន្នកម្ពុជាផលិតស៊ីម៉ង់ត៍បានជាង៩លានតោនក្នុង១មួយឆ្នាំ ប៉ុន្ដែ ចំនួននេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយទេ ដែលតម្រូវឲ្យកម្ពុជាត្រូវនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសដើម្បីបំពេញតម្រូវការដែលខ្វះខាត។ ទោះបីកម្ពុជានៅបន្តនាំចូលស៊ីម៉ង់ត៍ពីបរទេសមួយចំនួន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកក៏ដោយ ប៉ុន្ដែសម្តេចតេជោអាចចាត់ទុកថាជាជោគជ័យមួយសម្រាប់កម្ពុជា ដែលពីមុនបាននាំចូលស៊ីម៉ង់ត៍១០០% សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។

ក្រសួងរ៉ែ និងថាមពល កាលពីដើមឆ្នាំ២០២៣ បានផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុន WH Resources ក្នុងការស្វែងរុករកធនធានរ៉ែបម្រើឲ្យការផលិតស៊ីម៉ង់ត៍មួយកន្លែងទំហំ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជាង៩លានតោនក្នុងមួយឆ្នាំ ខណៈកម្ពុជាមានតម្រូវការស៊ីម៉ង់ត៍សម្រាប់ប្រើប្រាស់ប្រមាណ១៤លានតោនក្នុង១ឆ្នាំ៕ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះ៕




អត្ថបទបន្ទាប់


ហេតុអ្វីត្រូវពង្រឹងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងខសន្យាមិនសុចរិត ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ?

ព័ត៌មាន
ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងប្រកាសស្តី…

ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម

ព័ត៌មាន
ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ