#​របប​រាជា​និយម​នៅ​ប្រទេស​ថៃ

Articles by Tag ​របប​រាជា​និយម​នៅ​ប្រទេស​ថៃ

ក្រុមអ្នកបាតុករថៃ និងប៉ូលិសប៉ះទង្គិចគ្នាចំកណ្តាលក្រុងបាងកក នៅគ្រាដែលកូវីដ-១៩បន្តវាយលុកខ្លាំងក្លា

ដោយ​ វុធ ច័ន្ទតារា
ក្រុងបាងកកនៅចុងសប្តាហ៍មុននេះ មានការប៉ះទង្គិចគ្នាជាថ្មីទៀត រវាងបាតុករដែលមានទំនោរមិនគាំទ្រនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចារ នឹងប៉ូលិសបង្ក្រាបបាតុកម្ម។ ដូចការធ្វើបាតុកម្មលើកមុនៗដែរ ក្រុមបាតុករថៃដែលភាគច្រើនជាយុវជន ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅ បានចេញមកប្រមូលផ្តុំគ្នារាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកក ដែលពួកគេអះអាងថា មានចំណាត់ការមិនល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។