បាតុកម្មនៅប្រទេសថៃ

ក្រុមអ្នកបាតុករថៃ និងប៉ូលិសប៉ះទង្គិចគ្នាចំកណ្តាលក្រុងបាងកក នៅគ្រាដែលកូវីដ-១៩បន្តវាយលុកខ្លាំងក្លា


ក្រុងបាងកកនៅចុងសប្តាហ៍មុននេះ មានការប៉ះទង្គិចគ្នាជាថ្មីទៀត រវាងបាតុករដែលមានទំនោរមិនគាំទ្រនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចារ នឹងប៉ូលិសបង្ក្រាបបាតុកម្ម។ ដូចការធ្វើបាតុកម្មលើកមុនៗដែរ ក្រុមបាតុករថៃដែលភាគច្រើនជាយុវជន ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅ បានចេញមកប្រមូលផ្តុំគ្នារាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកក ដែលពួកគេអះអាងថា មានចំណាត់ការមិនល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមអ្នកបាតុករថៃ និងប៉ូលិសប៉ះទង្គិចគ្នាចំកណ្តាលក្រុងបាងកក នៅគ្រាដែលកូវីដ-១៩បន្តវាយលុកខ្លាំងក្លា

បាតុករ​ប្រមាណ​១​ពាន់​នាក់ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ផ្លូវ​មួយ​កន្លែង​ក្បែរ វិមាន​ជ័យ​ជំនះ​ថៃ ក្នុង​គោលបំណង​ដើរ​តវ៉ា សំដៅ​ទៅ​វិមាន​រដ្ឋាភិបាល​ជា​កន្លែង​លោក​ប្រា​យុទ្ធ​ធ្វើការ​។ ប៉ុន្តែ ក្បួន​របស់​បាតុករ​ត្រូវ​បាន​ស្ទាក់ និង​រារាំង​ដោយ ទូ​កុង​តេ​នឺ​រ​ធំ​ៗ ជាមួយនឹង​រនាំង​ដែក ដែល​ក្រុម​ប៉ូ​លី​ស​បង្ក្រាប​បាតុករ​ថៃ​បាន​ដាក់​ស្ទាក់​ចាំ​រួច​ជា​ច្រើន​។

ប៉ូលិស​បាន​បាញ់​ទឹក គ្រាប់កាំភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហួរ​ទឹកភ្នែក​លើ​បាតុករ​ដើម្បី​បំបែកពួក​គេ​ពី​ការ​ប្រមូលផ្តុំ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប បាតុករ​បាន​គប់​ដប​សាំង ដុំ​ថ្ម បាញ់​ជំ​ពាម និង​ដុត​រថយន្ត​ប៉ូលិស​ថៃ​អស់​មួយ​គ្រឿង​ផង​ដែរ​។ បើ​តាម​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​ថៃ​ឈ្មោះ អេ​រ៉ា​វ៉ា​ន់ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន បាតុករ​ពីរ​នាក់ និង​ប៉ូលិស​បង្ក្រាប​បាតុករ​៣​នាក់ រង​របួស​និង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​។

គួរ​ជម្រាប​ថា មិន​មាន​អ្វី​ខុស​ប្លែក​ពី​បាតុក​កម្ម​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នោះ​ទេ កម្មវត្ថុ​របស់​ក្រុម​បាតុករ​ថៃ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​វិធីសាស្ត្រ​ក្នុង​ការ​ចាត់ចែង វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩​។ បាតុករ​ថៃ ចង់​ឲ្យ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ ទិញ​ថ្នាំ​បង្ការ​គុណភាព​ខ្ពស់ ដូច​ជា Pfizer ឬ Moderna ដែល​ពួក​គេ​យល់​ថា ល្អ​ជាង​វ៉ាក់សាំង Sinovac​។ 

ទន្ទឹម​នឹង​នេះ ក្រុម​បាតុករ​ថៃ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត និង​ធ្វើការ​ប្រឆាំង​បន្ថែម​ទៀត ជុំវិញ​សំណុំរឿង ដែល​រដ្ឋាភិបាល​ថៃ​ប្រើប្រាស់​ច្បាប់ ស្ដី​ពី​ការ «​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​» ដើម្បី​គាបសង្កត់ និង​បំបិទ​សំឡេង​របស់​ពួក​គេ​។

សូម​បញ្ជាក់​ថា ការ​មិន​ពេញចិត្ត​របស់​ក្រុម​បាតុករ​ថៃ​ដូច្នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​ចំនួន​បាតុករ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់ និង​ផ្តន្ទាទោស​ដាក់​ពិន័យ និង​ដាក់​ពន្ធនាគារ ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ បាន​កើនឡើង​ដល់​ជាង ១០០​នាក់​ហើយ ចាប់តាំងពី​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​របប​រាជា​និយម​នៅ​ប្រទេស​ថៃ បាន​កក្រើក​ឡើង​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​តួលេខ​ដែល​បង្ហាញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ប្រចាំ​នៅ​ប្រទេស​ថៃ​។

គួរ​រំឭក​ថា ចលនា​បាតុកម្ម​នៅ​ប្រទេស​ថៃ​ផ្តើម​កក្រើក​ឡើង​ដំបូង​កាលពីដើម​ឆ្នាំ ២០២០ ប៉ុន្តែ​គ្រានោះ បាតុករ​មិន​ទាន់​ប្រឆាំង​នឹង​ចំណាត់ការ​ទប់ស្កាត់​កូ​វី​ដ​១៩​របស់​រដ្ឋាភិបាល​ថៃ​នោះ​ទេ ដោយហេតុ​ថា​កាលពី​ឆ្នាំ​មុន ថៃ​មិន​ទាន់​ផុងខ្លួន​ក្នុង​វិបត្តិ​កូ​វី​ដ​ដូច​បច្ចុប្បន្ន​ឡើយ​។ កាលនោះ បាតុករ​បាន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ គ្រាន់តែ​ទាមទារ​ឲ្យ​លោក​ប្រយុទ្ធ​ចុះ​ចេញពី​តំណែង បូក​រួមការ​ប្រឆាំង​នឹង​ច្បាប់​ស្ដី​ពី​ការ​«​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​» ប៉ុណ្ណោះ​៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជ្រូកកណ្តុរកំពុងមានតម្រូវការខ្ពស់នៅឆ្នាំនេះ ខណៈការចិញ្ចឹមពិបាក និងមានចំនួនតិចតួច

ព័ត៌មាន
ជ្រូកកណ្ដុរ ដែលជាសត្វជ្រូកមួយប្រភេទ ដែលច្រើនចិញ្ចឹមដោយជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្ន កំពុងមានហាងឆេងទីផ្សារកាន់តែខ្ពស់នៅឆ្ន…

មេរោគបំប្លែថ្មី ឌែលតា កំពុងចូលលុកលុយក្នុងប្រទេសចិន ខណៈរដ្ឋាភិបាលចិនបង្កើនការការពារកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសចិនអំឡុងពេលថ្មីៗនេះ បានចាប់ផ្តើមង្កើនវិធានការដើម្បីការពារក្រុងប៉េកាំង ដែលជារដ្ឋធានីនិងជាទីក្រុងដ៏ធំៗរបស់ខ្លួន កាន់តែខ្លាំងក្លាបន្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ