#រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន

Articles by Tag រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន

IMF បិទខ្ទប់សិទ្ធិដកយកទុនបម្រុង៤៤០លានដុល្លាររបស់អាហ្វហ្គានីស្ថាន

ដោយ​ វុធ ច័ន្ទតារា
អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានឲ្យដឹង ថា ខ្លួនបានផ្អាកការប្រើប្រាស់ធនធានរបស់ខ្លួនសម្រាប់ផ្ដល់ឲ្យប្រទេសអាហ្វហ្គានីស្ថានមួយរយៈសិន ក្នុងនោះរាប់បញ្ចូលទាំងទុនបម្រុងប្រមាណ ៤៤០លានដុល្លារអាមេរិកផងដែរ។ មូលហេតុនៃការផ្អាកនេះ ដោយសារតែកង្វះភាពច្បាស់លាស់នៃរដ្ឋាភិបាលដឹកនាំរបស់ប្រទេសមួយនេះ បន្ទាប់ពីពួកតាលីបង់បានវាយដណ្តើម គ្រប់គ្រងទីក្រុងកាប៊ុល ចាប់តាំងពីដើមសប្តាហ៍នេះមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។