IMF

IMF បិទខ្ទប់សិទ្ធិដកយកទុនបម្រុង៤៤០លានដុល្លាររបស់អាហ្វហ្គានីស្ថាន


អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានឲ្យដឹង ថា ខ្លួនបានផ្អាកការប្រើប្រាស់ធនធានរបស់ខ្លួនសម្រាប់ផ្ដល់ឲ្យប្រទេសអាហ្វហ្គានីស្ថានមួយរយៈសិន ក្នុងនោះរាប់បញ្ចូលទាំងទុនបម្រុងប្រមាណ ៤៤០លានដុល្លារអាមេរិកផងដែរ។ មូលហេតុនៃការផ្អាកនេះ ដោយសារតែកង្វះភាពច្បាស់លាស់នៃរដ្ឋាភិបាលដឹកនាំរបស់ប្រទេសមួយនេះ បន្ទាប់ពីពួកតាលីបង់បានវាយដណ្តើម គ្រប់គ្រងទីក្រុងកាប៊ុល ចាប់តាំងពីដើមសប្តាហ៍នេះមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
IMF បិទខ្ទប់ទុនបម្រុងអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ ហៅ​កាត់​ថា IMF បាន​គូសបញ្ជាក់ បច្ចុប្បន្ន​នេះ​អា​ហ្វ​ហ្គា​នី​ស្ថាន ខ្វះខាត​នូវ​ភាព​ច្បាស់លាស់ នៃ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ ខណៈ​ក្នុង​សហគមន៍​អន្តរជាតិ ក៏​មិន​ទាន់ មានការ​ទទួលស្គាល់ រដ្ឋាភិបាល ក្រុម​តា​លី​បង់​ជា​ផ្លូវការ​ណាមួយ​នោះ​ដែរ​។ ប្រការ​នេះ IMF បាន​សម្រេច​ផ្អាក​សិទ្ធិ​ពិសេស​ក្នុង​ការ​ដក​យក​ប្រាក់​ទុនបម្រុង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ធានា​ថា ប្រាក់​ទាំងនេះ នឹង​មិន​ធ្លាក់​ក្នុង​ដៃ​ក្រុម​តា​លី​បង់​។

នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ មែនទែន​ទៅ​វា​ជា​ទម្លាប់​មួយ​របស់ IMF ក្នុង​ការ​ផ្អាក​ការ​ដក​យក​ទុនបម្រុង​ពី​ប្រទេស​សមាជិក​ណាមួយ ក្នុង​ពេល​ដែល​ប្រទេស​នោះ​កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល ឬ​ការ​បែកបាក់​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ ដែល​អាច​បណ្តាល​មក​ពី​ការ​ធ្វើ​រដ្ឋប្រហារ ឬ​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ជាដើម​។ 

ជាក់ស្តែង IMF ក្នុង​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ធ្វើ​រឿង​ដូច​គ្នា​ទៅ​លើ​ប្រទេស​ភូមា​ដែរ ក្រោយ​ពី​រដ្ឋាភិបាល​ស៊ី​វិល​ត្រូវ​បាន​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​។ ដោយឡែក​កាលពី​ឆ្នាំ​២០១៩ IMF បាន​ផ្អាក​ការ​ដក​យក​ទុនបម្រុង​របស់ ប្រទេស​វេ​ណេ​ហ្សូ​ឡា ថែម​ទៀត ក្រោយ​មាន​ជម្លោះ​ពី​ការ​បោះ​ឆ្នោត​រវាង​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង លោក​ហ៊័ន កៃ​ដូ ដែល​បាន​ធ្វើ​ឲ្យ ជាប់​គាំង​ក្នុង​ការ​ដំណើរការ​រដ្ឋាភិបាល​។

សូម​ជម្រាប​ថា ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន បាន​យកឈ្នះ​លើ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពីដើម​ស​ប្តា​ហ៍​នេះ​រួច​មក ពុំ​ទាន់​មាន​ប្រទេស​ណាមួយ​ចេញ​មុខ​ទទួលស្គាល់​ក្រុម​តា​លី​បង់​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ប្រទេស​ជា​ច្រើន ពិសេស ប្រទេស​នៅ​បស្ចិម​លោក បាន​បង្ហើប​ថា ខ្លួន​មិន​មាន​គម្រោង​ទទួលស្គាល់​ក្រុម​តា​លី​បង់​ឡើយ ដោយ​ពួក​គេ​បារម្ភ​តែ​ពី​សុវត្ថិភាព​ជនភៀសខ្លួន និង​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លូតត្រង់​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ព្រមានពីហានិភ័យខ្ពស់កំពុងកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ច ក្រោយមេរោគបំប្លែងថ្មីឌែលតា ចូលអុកឡុក

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុរបស់ថៃបានចេញមកព្រមានពីហានិភ័យកំពុងកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ច ដោយសារការរីករាលដាលឆ្លងកូវីដ១៩ បំម្លែងខ្លួនថ្មី មិន…

ពលរដ្ឋអាមេរិកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ចាប់ពីខែកញ្ញាតទៅ

ព័ត៌មាន
នៅទីបំផុតអាមេរិកសម្រេចឲ្យពលរដ្ឋខ្លួនចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសទី៣ទាំងអស់គ្នាចាប់ពីខែកញ្ញាតទៅ ! នៅចំពោះមុខភាពមិនប្រាកដប្រជានៃការរីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ