ប្រធានាធិបតីអ៊ុយក្រែន ថ្លែងទៅកាន់ UN ឱ្យចាត់វិធានការចំពោះរុស្ស៊ី ខណៈដែលរុស្ស៊ីហៅទង្វើនេះថា ជាការឃោសនាចង់បានសព្វាវុធ
ដោយ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដោយចោទប្រកាន់ចំៗទៅកាន់រុស្ស៊ីថាជា «រដ្ឋភេរវករ» ខណៈភាគីរុស្ស៊ីបានចោទ លោក ហ្សេលេនស្គី វិញថា កំពុងប្រើសុន្ទរកថានៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គ្រាន់តែដើម្បី ឃោសនាស្វែងរកអាវុធបន្ថែមពីបស្ចិមលោកតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។