វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន ថ្លែងទៅកាន់ UN ឱ្យចាត់វិធានការចំពោះរុស្ស៊ី ខណៈដែលរុស្ស៊ីហៅទង្វើនេះថា ជាការឃោសនាចង់បានសព្វាវុធ


ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ទៅ​កាន់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ស​ប្ដា​ហ៍​នេះ ដោយ​ចោទប្រកាន់​ចំ​ៗ​ទៅ​កាន់​រុ​ស្ស៊ី​ថា​ជា «​រដ្ឋ​ភេរវ​ករ​» ខណៈ​ភាគី​រុ​ស្ស៊ី​បាន​ចោទ លោក ហ្សេ​លេ​ន​ស្គី វិញ​ថា កំពុង​ប្រើ​សុន្ទរកថា​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ គ្រាន់តែ​ដើម្បី ឃោសនា​ស្វែងរក​អាវុធ​បន្ថែម​ពី​បស្ចិម​លោក​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយទៅកាន់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ចំៗទៅកាន់រុស្ស៊ីថាជា «រដ្ឋភេរវករ»
ដោយ

លោក ហ្សេ​លេ​ន​ស្គី បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បណ្តេញ​រុ​ស្ស៊ី​ចេញពី​អង្គការសហប្រជាជាតិ និង​បង្កើត​សាលាក្តី​មួយ ដើម្បី​ស៊ើបអង្កេត​សកម្មភាព​យោធា​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដែល​បាន​ចូល​ឈ្លានពាន​តាំង​តែ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​មក​។ ទោះបីជា​យ៉ាងណា ប្រទេស​រុ​ស្ស៊ី​មាន​អំណាច​វេតូ​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ ហើយ​អាច​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​នេះ​ផង​ដែរ​។

លោក ហ្សេ​លេ​ន​ស្គី បាន​ប្រាប់​ក្រុមប្រឹក្សាសន្ដិសុខ​ថា រុ​ស្ស៊ី​មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ពិភាក្សា និង​ការ​បោះ​ឆ្នោត​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ លោក​ថែម​ទាំង​បាន ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដក​អំណាច​របស់​ប្រតិភូ​របស់​រុ​ស្ស៊ី ដែល​លោក​ហៅ​ថា ជា​រដ្ឋ​ភេរវ​ករ ចេញពី​ស្ថាប័ន​អង្គការសហប្រជាជាតិ​ផង​ដែរ​នេះ​។

ទីក្រុង​មូ​ស្គូ​បាន​ហៅ​ការ​លុកលុយ​របស់​ខ្លួន​ទៅ​លើ​អ៊ុយ​ក្រែ​ន​ថា​ជា «​ប្រតិបត្តិការ​យោធា​ពិសេស​» ដើម្បី​កម្ចាត់​ពួក​ហ្វា​ស៊ី​និយម​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ទ​ង្វើ​មួយ​ដែល​រដ្ឋាភិបាល​ទីក្រុង​កៀវ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​បាន​អះអាង​ថា ជា​លេស​គ្មាន​មូលដ្ឋាន​របស់​រុ​ស្ស៊ី ដើម្បី​ធ្វើសង្គ្រាម​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​តែ​ប៉ុណ្ណោះ​។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង ១៥ ប្រទេស​រួម​ទាំង​ប្រទេស រុ​ស្ស៊ី​ដែរ​នោះ បាន​នាំ​គ្នា​ក្រោកឈរ និង​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​ភ្លែត​ក្រោយ​ពី​លោក ហ្សឺ​ឡិន​ស្គី បាន​ស្នើ​សុំ​ឱ្យ​ពួក​គេ​គោរព​ដល់​វិ​ញ្ញា​ញ​ក្ខ​ន្ធ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នេះ​។

លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​របស់​រុ​ស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ថា ការ​បង្ហាញខ្លួន​របស់​លោក​ហ្សេ​លេ​ន​ស្គី​តាម​រយៈ​វី​ដេ​អូ​ពី​ចម្ងាយ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អំណាច​របស់​ស្ថាប័ន​ដែល​ទទួល​បន្ទុក​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​មួយ​នេះ​។

កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ប្រទេស​រុ​ស្ស៊ី​មាន​ចេតនា​វាយប្រហារ​មី​ស៊ី​ល​សំដៅ​ទៅ​រក​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៨ នាក់ និង​រាប់​សិប​នាក់​ទៀត​រង​របួស​។

ប៉ុន្តែ​ប្រទេស​រុ​ស្ស៊ី​បាន​បដិសេធ​ការ​វាយប្រហារ​មី​ស៊ី​ល​ទៅ​លើ​ផ្សារ​ទំនើប​នោះ ដោយ​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​ទៅ​លើ​ឃ្លាំង​ស្តុក​ទុក​អាវុធ​របស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប​នោះ​ដែល​បង្ក​ឱ្យ​មានការ​ផ្ទុះ​ខ្ទាត​ទៅ​ឆេះ​ផ្សារ​ទំនើប​នៅ​ក្បែរ​នោះ​តែ​ម្ដង​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកបានដាក់ក្រុមហ៊ុនចិនធំៗចំនួន៥ ចូលបញ្ជីខ្មៅ ដោយចោទថាបានគាំទ្រយោធារុស្ស៊ី

ព័ត៌មាន
រដ្ឋបាលប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានដាក់ក្រុមហ៊ុនគ្រាក់ៗរបស់ចិនចំនួន៥បន្ថែមទៀត ចូលក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មរបស់អ…

វៀតណាមសម្រេចបានកំណើន GDP ៧,៧% ក្នុងត្រីមាសទី ២

ព័ត៌មាន
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃពុធ ទី ២៩ មិថុនា ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមបានកើនឡើងដល់ ៧,៧% នៅអំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ