#រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ

Articles by Tag រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃនិយាយថា ថៃត្រូវផ្ដោតលើការកែសម្រួលឲ្យសេដ្ឋកិច្ចប្រសើរឡើងសិន មុនបញ្ចេញថវិកាលើជំនួយសង្គ្រោះកូវីដ១៩

ដោយ​ ​ ខេមបូណូមីស
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom បាននិយាយ ថា ប្រទេសថៃគួរតែផ្តោតលើការកែសម្រួលឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញជាមុននឹងចាក់បញ្ចូលថវិកាទៅក្នុងកម្មវិធីជំនួយសង្គ្រោះកូវីដ-១៩។ ហើយវាជាវិធានការមួយ ដែលត្រូវបានគេយល់ថា ជាសញ្ញាដែលរាជរដ្ឋាភិបាលថៃ នឹងកាត់បន្ថយជំនួយហិរញ្ញវត្ថុសម្រាប់ជនរងគ្រោះនៃជំងឺរាតត្បាត នៅគ្រាដែលសេដ្ឋកិច្ចថៃកំពុងជួបប្រទះនូវស្ថានភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយសម្ពាធអតិផរណា និងភាពតានតឹងភូមិសាស្ដ្រនយោបាយពិភពលោក។