សេដ្ឋកិច្ចថៃ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃនិយាយថា ថៃត្រូវផ្ដោតលើការកែសម្រួលឲ្យសេដ្ឋកិច្ចប្រសើរឡើងសិន មុនបញ្ចេញថវិកាលើជំនួយសង្គ្រោះកូវីដ១៩


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom បាននិយាយ ថា ប្រទេសថៃគួរតែផ្តោតលើការកែសម្រួលឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញជាមុននឹងចាក់បញ្ចូលថវិកាទៅក្នុងកម្មវិធីជំនួយសង្គ្រោះកូវីដ-១៩។ ហើយវាជាវិធានការមួយ ដែលត្រូវបានគេយល់ថា ជាសញ្ញាដែលរាជរដ្ឋាភិបាលថៃ នឹងកាត់បន្ថយជំនួយហិរញ្ញវត្ថុសម្រាប់ជនរងគ្រោះនៃជំងឺរាតត្បាត នៅគ្រាដែលសេដ្ឋកិច្ចថៃកំពុងជួបប្រទះនូវស្ថានភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយសម្ពាធអតិផរណា និងភាពតានតឹងភូមិសាស្ដ្រនយោបាយពិភពលោក។
លោក Arkhom រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ប្រទេសថៃគួរតែផ្តោតលើការកែសម្រួលឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។
ដោយ

លោក អា​ខុ​ម រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​គួរតែ​ធ្វើការ​សម្រេចចិត្ត​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស ថា​តើ​គួរ​ស្វែងរក​ប្រាក់​កម្ចី​បន្ថែម ឬ​ក៏​អត់​។ លោក​បន្ថែម​ថា ទោះបីជា​មានឱកាស​សម្រាប់​ប្រទេស​ថៃ​ក្នុង​ទទួលយក​បំណុល​សាធារណៈ​ថ្មី​បន្ថែម​ប្រហែល ១០%​ទៀត ដែល​នឹង​ជំរុញ​ឲ្យ​ទំហំ​បំណុល​សាធារណៈ​របស់​ថៃ​កើន​ដល់​៦០%​នៃ ផលិតផល​ក្នុងស្រុក​ក៏​ដោយ ក៏​ប្រទេស​នេះ​នៅ​តែ​ត្រូវការ​ធនធាន​សម្រាប់​បម្រុង​ទុក ក្នុង​ករណី​មាន​គ្រោះអាសន្ន ដែល​មិន​បាន​មើលឃើញ​ទុកជា​មុន​ផង​ដែរ​។

លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ និយាយ​ថា ស្ថានភាព​កូ​វី​ដ​-១៩ ហាក់ដូចជា​មិនសូវ​មាន​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ ជា​ពិសេស​ប្រទេស​ភាគច្រើន​បាន​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ ហើយ​ប្រទេស​ថៃ​ក៏​កំពុង​រៀបចំ​ឡើង​វិញ​នៃ​ការ​បើក​សេដ្ឋកិច្ច​ជា​បន្ដបន្ទាប់​ផង​ដែរ​។ លោក​បន្ថែម​ថា បន្ទាប់​ពី​បាន​ខ្ចី​កម្ចី​ក្នុង​កម្រិត​អតិបរិមា ជិត ៤៤​ពាន់​លាន​ដុល្លារ រួច ដែល​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្រោម​ច្បាប់​នៃ​កម្ចី​សង្គ្រោះ​បន្ទាន់​ចំនួន​ពីរ ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង ដែល​ត្រូវ​បាន​ន​រៀបចំ​ឡើង​សម្រាប់​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ កូ​វី​ដ​-១៩ ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង​មកនេះ ការ​សម្រេច​ថា ខ្ចី ឬ​មិន​ខ្ចី​កម្ចី​បន្ថែម​របស់​រដ្ឋាភិបាល គឺ​អាស្រ័យ​ថា តើ​កម្ចី​ថ្មី​នោះ វា​មាន​ភាព​ចាំបាច់​កម្រិត​ណា សម្រាប់​ស្ថានភាព​បច្ចុប្បន្ន និង​អនាគត​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

សម្រាប់​វិស័យ​ទេសចរណ៍​កំពុង​មានការ​កើនឡើង​នៃ​ភ្ញៀវ​អន្តរជាតិ ទោះបីជា​ចំនួន​នេះ​នៅ​តែ​ទាប​ជាង​ប្រហែល ៤០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​មុន​ពេល កូ​វី​ដ​-១៩ ក៏​ដោយ​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Jurin Laksanawisit បាន​និយាយ​ថា នៅ​ពេល​ដែល​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បន្ត​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ប្រេង​របស់​ពិភពលោក ប្រទេស​ថៃ​ត្រូវ​តែ​ទទួល​រង​នូវ​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​ផលិត​ផលិតផល​ប្រើប្រាស់ និង​សេវាកម្ម​ផ្សេង​ៗ​ផង​ដែរ​។ លោក​បាន​បន្ត​ថា តម្លៃ​ថាមពល​ខ្ពស់​នឹង​បន្ត​ធ្វើ​ឲ្យ​ស្ថានការណ៍​អតិផរណា​នៅ​ទូ​ទាំង​ពិភពលោក​កាន់​មាន​សភាព​តែ​ធ្ងន់ធ្ងរ​។

សូម​បញ្ជាក់​ថា របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​២០២២​នេះ នឹង​កើន​ត្រឹមតែ ២,៩%​ប៉ុណ្ណោះ ធ្លាក់​ចុះ​ពី​ការ​ព្យាករ​កាលពីមុន​ធ្លាប់​រំពឹង​ថា​មាន ៣,៦% ខណៈ​ដែល​ប្រទេស​នេះ ក៏​កំពុង​ប្រឈម​នឹង​សម្ពាធ​អតិផរណា​កាន់តែ​ខ្លាំង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបង្ហាញប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបថ្មីក្នុងក្បួនព្យុហយាត្រាយោធា និងប្ដេជ្ញាថានឹងបង្កើនអាវុធនុយក្លេអ៊ែរឲ្យកាន់តែច្រើន

ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅពេលកំពុងត្រួតពិនិត្យក្បួនដង្ហែ ព្យុហយាត្រាយោធាដ៏ធំមួយ ដោយបានបង្ហាញប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្…

តម្លៃភាគហ៊ុននៅកម្ពុជាមានទំនោរធ្លាក់ចុះ តែទំហំជួញដូរមានកំណើនខ្ពស់នៅមួយរយៈចុងក្រោយនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានគូសបញ្ជាក់ថា តម្លៃភាគហ៊ុនដែលបានជួញដូរនៅទីផ្សារភាគហ៊ុននៅកម្ពុជាហាក់មានទំនោរធ្លាក់ចុះនៅមួយរយៈច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ