រុស្សីហាមពលរដ្ឋអាមេរិកាំងជិត ១ពាន់នាក់ មិនឱ្យចូលប្រទេសខ្លួន រួមទាំង លោកចូ បៃដិន ប៉ុន្តែលើកលែងលោកដូណាល់ត្រាំ
ដោយ
ប្រទេសរុស្ស៊ីបានដាក់បម្រាមជាអចិន្ត្រៃយ៍ទៅលើក្រុមអ្នកនយោបាយអាមេរិកាំង តារាល្បីៗ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗសរុបចំនួនជាង ៩៦៣នាក់ មិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ីនោះឡើយ ដោយក្នុងនោះរួមទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នាយកប្រតិបត្តិក្រុមហ៊ុន Meta គឺលោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) និងតារាសម្តែងលោក ម៉ូហ្កាន ហ្វីម៉េន (Morgan Freeman) ផងដែរ។ ប៉ុន្ដែ អ្វីដែលគេកត់សម្គាល់ បែរជាលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក គឺមិនមានឈ្មោះនៅក្នុងបម្រាមនេះនោះទេ។