#សាច់មាន់ដែលកើតពីកោសិកាចិញ្ចឹមក្នុងមន្ទីរពិសោធន៍

Articles by Tag សាច់មាន់ដែលកើតពីកោសិកាចិញ្ចឹមក្នុងមន្ទីរពិសោធន៍

អាមេរិកអនុម័តឱ្យប្រើប្រាស់សាច់មាន់ដែលកើតពីកោសិកាចិញ្ចឹមក្នុងមន្ទីរពិសោធន៍ដំបូងបង្អស់

ដោយ​ ​ ខេមបូណូមីស
នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវឱ្យក្រុមហ៊ុន Upside Foods និងក្រុមហ៊ុន Good Meat ដែលកំពុងប្រកួតប្រជែងដើម្បីក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ខាងលក់សាច់សត្វដែលមិនមែនបានមកពីសត្វចិញ្ចឹមបែបប្រពៃណី។ វាជាអ្វីដែលឥឡូវនេះត្រូវបានគេហៅថាសាច់"កើតពីកោសិកា" ឬសាច់"បណ្ដុះ" ដោយសារវាចេញពីមន្ទីរពិសោធន៍។ ការផ្លាស់ប្ដូរនេះចាប់ផ្តើមយុគសម័យថ្មីនៃការផលិតសាច់ ក្នុងគោលបំណងលុបបំបាត់ការឈឺចាប់របស់សត្វ និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកបរិស្ថានបណ្ដាលមកពីការស៊ីស្មៅ ការដាំដុះចំណីសត្វ និងកាកសំណល់សត្វ។