#ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ

Articles by Tag ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសកាសជាផ្លូវការនូវទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ

ដោយ​ ខន ណារី
នៅទីបំផុត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា សម្ដេចបានកំណត់យកទីតាំងចំនួន២ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េឆ្លងទៅតំបន់អរិយក្សត្រ។ ក្នុងនោះ តំបន់ម្ដុំផ្សាររាត្រី ក្នុងខណ្ឌដូនពេញ គឺជាចំណុចចាប់ផ្តើមនៃគម្រោងស្ពាននេះ ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ រួចតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់អរិយក្សត្រ។ សម្តេចតេជោ អះអាងយ៉ាងដូច្នេះ នៅក្នុងឱកាសសម្ដោធដាកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ភ្ជាប់ក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ។