ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសកាសជាផ្លូវការនូវទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ


នៅទីបំផុត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា សម្ដេចបានកំណត់យកទីតាំងចំនួន២ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េឆ្លងទៅតំបន់អរិយក្សត្រ។ ក្នុងនោះ តំបន់ម្ដុំផ្សាររាត្រី ក្នុងខណ្ឌដូនពេញ គឺជាចំណុចចាប់ផ្តើមនៃគម្រោងស្ពាននេះ ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ រួចតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់អរិយក្សត្រ។ សម្តេចតេជោ អះអាងយ៉ាងដូច្នេះ នៅក្នុងឱកាសសម្ដោធដាកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ភ្ជាប់ក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ។
គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ
ដោយ

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើផងដែរ ឲ្យប្រធានាធិបតីកូរ៉េ ដែលទើបឡើងកាន់តំណែងថ្មី ឯកឧត្តម យ៉ុន សុកយុល បន្តគាំទ្រលើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនេះ ដែលសម្ដេចធ្លាប់បានលើកសំណើរនេះ ជូនឯកឧត្តម មូន ជេអ៊ីន អតីតប្រធានាធិបតីកូរ៉េខាងត្បូង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ភាគីកូរ៉េបានយល់ព្រមជាមួយកម្ពុជា ក្នុងការសិក្សានិងត្រៀមផ្ដល់ហិរញ្ញប្បទាន និងជំនួយឥតសំណងសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង។ សម្តេចបានបញ្ជាក់ថា ជម្រើសទីតាំងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ មានច្រើន ប៉ុន្តែមានជម្រើសល្អតែ២ធំៗ ប៉ុណ្ណោះ។ក្នុងនោះ ជម្រើសទី១ សម្ដេចបានកំណត់ការសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ។ ចំណែក ជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារ​ទៅកាន់​ស្វាយជ្រុំ ដែលមានស្ពានចំនួន២។

លើសពីនេះ សម្តេចតេជោក៏បានសង្កត់ធ្ងន់ទៀតថា ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើប​ដោយប្រើ​ខ្សែកាប ដើម្បីសម្រួល​ដល់នាវាចរ​តាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេល​ស្ពាននេះ​សាងសង់រួច។ មិនត្រឹមជាមធ្យាបាយ​ក្នុងការកាត់បន្ថយ​ការកកស្ទះចរាចរណ៍នោះទេ សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏មានក្ដីរំពឹងដែរថា ស្ពាននេះ នឹងអាចទាក់ទាញបានទេសចរទាំងក្នុងស្រុក និងបរទេស ផងដែរ។

ជុំវិញគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នេះដែរ ក៏ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យអចលទ្រព្យ ជឿជាក់ថា តាម​រយៈ​គម្រោង​នេះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ ​មាន​តម្លៃ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​កំពុង​មានការ​កើនឡើង​រួច​ទៅ​ហើយ។ ក្រុមអ្នកជំនាញ ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមទៀតថា គម្រោងនេះ វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយក CSX៖ ការផ្សព្វផ្សាយកាន់តែទូលំទូលាយ នឹងជំរុញឲ្យវិស័យទីផ្សារមូលបត្ររីកលូតលាស់កាន់តែលឿន និងរឹងមាំ

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានអះអាងថា នៅរយៈពេលប្រមាណ ១០ឆ្នាំនៃការចាប់ផ្ដើមឡើងនៃវត្តមានផ្សារមូលបត្រកម្ពុជា បានបង្ហាញឲ្យឃើញពីការលូតលាស់…

ថៃពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ដល់មនុស្សចាស់ ឲ្យបានដល់ ៧០% មុនបុណ្យឆ្នាំថ្មីចូលមកដល់ខែក្រោយ

ព័ត៌មាន
ក្រសួងសុខាភិបាលថៃ ពន្លឿនការចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ ដល់មនុស្សចាស់ឲ្យបាន ៧០% មុនថ្ងៃបុណ្យចូលឆ្នាំថ្មីនៅខែក្រោយនេះ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ