កម្ពុជាគ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសលើកដំបូងនៅជប៉ុន
ដោយ
កម្ពុជាគ្រោងនឹងបង្កើតឲ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្មនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងសក្ដានុពលរបស់កម្ពុជាទៅកាន់វិនិយោគិន ក៏ដូចជាអ្នកជំនួញអន្តជាតិធំៗនៅលើពិភពលោក។ បើមិនមានអ្វីប្រែប្រួលនោះទេ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសជប៉ុនមុនគេ ក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការបញ្ជាក់ពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។