ការិយាល័យតំណាងសភាពាណិជ្ជកម្ម

កម្ពុជាគ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសលើកដំបូងនៅជប៉ុន


កម្ពុជាគ្រោងនឹងបង្កើតឲ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្មនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងសក្ដានុពលរបស់កម្ពុជាទៅកាន់វិនិយោគិន ក៏ដូចជាអ្នកជំនួញអន្តជាតិធំៗនៅលើពិភពលោក។ បើមិនមានអ្វីប្រែប្រួលនោះទេ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបង្កើតឡើងនៅក្នុងប្រទេសជប៉ុនមុនគេ ក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការបញ្ជាក់ពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
កម្ពុជាគ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសលើកដំបូងនៅជប៉ុន
ដោយ

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីគម្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅតាមបណ្តាប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក សមាគមអឺរ៉ុប ចិន ជប៉ុន និងកាណាដាជាដើម។ ការិយាល័យនេះ នឹងដើរតួនាទីជាអ្នកផ្សព្វផ្សាយពីច្បាប់ និងគោលនយោបាយវិនិយោគ ក៏ដូចជាចំណុចសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិននៅប្រទេសទាំងនោះ ឲ្យមកបោះទុនវិនិយោគនៅកម្ពុជា។

បើតាមអនុប្រធានសភាពាណិជ្ជកម្មរូបនេះ ក្រោយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាត្រូវបានបង្កើតឡើង អ្នកវិនិយោគនៅតាមបណ្តាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំងនោះអាចមកសួរព័ត៌មានពាក់ព័ន្ធផ្នែកច្បាប់ និងលក្ខខណ្ឌវិនិយោគផ្សេងៗរបស់កម្ពុជាតាមរយៈការិយាល័យនេះ ដោយមិនចាំបាច់មកកម្ពុជាផ្ទាល់ក៏បាន។ 

ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រទេសគោលដៅធំៗខាងលើ ជប៉ុនទំនងជាប្រទេសដំបូងគេ ដែលត្រូវបានកម្ពុជាជ្រើសរើសក្នុងការសាងសង់ការិយាល័យតំណាងសភាពាណិជ្ជកម្មរបស់ខ្លួន។ បន្ទាប់មកការិយាល័យនេះ នឹងត្រូវបានសាងសង់គ្រប់ប្រទេសគោលដៅទាំងអស់ ក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយមួយកម្រិត។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា នៅរយៈពេល៤ខែដំបូងនៅឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយគម្រោងវិនិយោគឯកជនសរុបមានចំនួន ៣៤គម្រោង ធ្លាក់ចុះ៤៣គម្រោង ធ្លាក់ចុះជាង៥៨% ក្នុងនោះ ទុនវិនិយោគសម្រេចបានជាង៧០០លានដុល្លារ ធ្លាក់ចុះ ប្រមាណ ៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងមានវ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនគោលដៅកំណត់របស់រដ្ឋាភិបាលនៅត្រឹមសីហាខាងមុខ

ព័ត៌មាន
វ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅនៅថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ