អ្នករាយការណ៍ពិសេស អ.ស.ប ទទូចដល់រដ្ឋាភិបាលនិងបក្សនយោបាយ កាត់បន្ថយការរីករាលដាលភាពតានតឹង
ដោយ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានទទូចជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងគណបក្សនយោបាយទាំងអស់ ឲ្យកាត់បន្ថយការរីករាលដាលនៃភាពតានតឹង និងស្វែងរកកិច្ចសន្ទនាក្នុងបរិយាសកាសសន្តិវិធីមួយ ដើម្បីបញ្ជៀសការរឹតត្បិតតទៅទៀត លើសិទ្ធិសេរីភាពខាងគំនិត ការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។