Advertisement
Advertisement
នយោបាយ​កម្ពុជា

អ្នក​រាយការណ៍​ពិសេស អ.ស.ប ទទូច​ដល់​រដ្ឋាភិបាល​និង​បក្ស​នយោបាយ កាត់​បន្ថយ​ការ​រីករាល​ដាល​ភាព​តានតឹង


អ្នករាយការណ៍​ពិសេសរបស់​អង្គការ​សហប្រជាជាតិ ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ទទូច​ជាថ្មី​ម្តង​ទៀត ដល់​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យ​កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​ភាព​តានតឹង និង​ស្វែងរក​កិច្ចសន្ទនា​ក្នុង​បរិយាសកាស​សន្តិ​វិធី​មួយ ដើម្បី​បញ្ជៀស​ការរឹត​ត្បិត​តទៅទៀត​ លើ​សិទ្ធិ​សេរីភាព​ខាង​គំនិត ការ​បញ្ចេញ​មតិ និង​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី។
លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា (រូបភាព៖ RFA)
ដោយ
Advertisement

សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី១០ ខែ​វិច្ឆិកា​នេះ បាន​សម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ចំពោះ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា​បាន ក៏​ប៉ុន្តែ ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​នៅ​ដដែល មិន​អាច​ចេញ​ទៅ​ក្រៅប្រទេស និងមិន​អាច​​ធ្វើ​សកម្មភាព​នយោបាយបាននោះទេ។

ការសម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ចំពោះ​លោក កឹម សុខា នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​គណៈកម្មការ​អឺរ៉ុប​បាន​បញ្ចប់​នូវ​របាយការណ៍​បឋម​ស៊ើបអង្កេត​របស់​ខ្លួន អំពី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA សម្រាប់​កម្ពុជា និង​ទុកពេល​ឲ្យ​កម្ពុជា ០១ខែ ដើម្បី​ឆ្លើយតប មុន​ថា សម្រេច​ដក EBA ឬ​អត់ ពីកម្ពុជា នៅ​ខែកុម្ភៈ ឆ្នាំក្រោយ។

ថ្ងៃទី១៣ វិច្ឆិកា ២០១៩ លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ បានជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​​សហភាព​អឺរ៉ុប​ នៅគេហដ្ឋានរបស់​លោក។ (ហេង ភារម្យ, ខេមបូណូមីស)

ក្នុងសេចក្តីថ្លែងការណ៍​ចុះថ្ងៃ​ទី១១ ខែ​វិច្ឆិកា អ្នកស្រី រ៉ូណា ស្មីត បាន​ស្វាគមន៍​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​មួយ​ចំនួន​លើ​លោក កឹម សុខា ប៉ុន្តែ មាន​ការសោក​ស្តាយ​ចំពោះ​ការ​បន្ត​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​គាត់ ជាពិសេស សេរីភាព​ក្នុង​ការ​ដើរ​ហើរ និង​ការ​ជួប​ប្រជុំ។

អ្នកស្រី រ៉ូណា ស្មីត បាន​និយាយ​ដូច្នេះ​ថា “ខ្ញុំ​សូម​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​មាន​ការ​បិទ​បញ្ចប់​ការស៊ើបសួរ​ឲ្យ​បាន​ឆាប់​រហ័ស ចំពោះ​ករណី​លោក សុខា ឬ​ក៏​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​លោក។”

អ្នកស្រី រ៉ូណា ស្មីត បាន​បន្ត​ថា “ខ្ញុំ​សូម​ទទូច​ជាថ្មី​ម្តង​ទៀត ដល់​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​អស់ ឲ្យ​កាត់​បន្ថយ​ការរីករាល​ដាល​នៃ​ភាព​តានតឹង និង​ស្វែងរក​កិច្ច​សន្ទនា​ក្នុង​បរិយាសកាស​សន្តិ​វិធី​មួយ ដោយ​អនុញ្ញាត​ឲ្យ​សំឡេង​នយោបាយ​ផ្ទុយ​ អាច​សម្តែង​ចេញ​បាន ព្រមទាំង​បញ្ចៀស​ការរឹត​ត្បិត​តទៅទៀត​ លើ​សិទ្ធិ​សេរីភាព​ខាង​គំនិត ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។”

អ្នកស្រី រ៉ូណា ស្មីត បាន​និយាយ​ថា លោកស្រី​នៅតែ​មាន​កង្វល់​ចំពោះ​ជោគ​វាសនា​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន ៨៥​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្រោម​ហេតុផល​នយោបាយ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បាន​និយាយ​តាម​តេឡាក្រាម​ប្រាប់​អ្នក​សារព័ត៌មាន ថា កង្វល់​របស់​លោកស្រី រ៉ូណា  ស្មីត គឺ​ជា​កង្វល់ ដែល​មិន​បាន​ស្មើ​នឹង​គ្រោះថ្នាក់​របស់​ជាតិ​កម្ពុជា នៅ​ក្រោម​ឧបាយកល​ទុច្ចរិត​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់  ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ទេ។

លោក សុខ ឥសាន បាន​និយាយ​ដូច្នេះ​ថា “បើទោះ​បី​ជា​ចង់​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ កឹម  សុខា ធ្វើ​នយោបាយ​បាន​វិញ​ ក៏​វា​ប្រទាំង​នឹង​សាលដីកា​ស្ថាពរ​និង​បិទ​ផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​ដែរ។”

នៅថ្ងៃពុធ ទី១៣ ខែ​វិច្ឆិកា​នេះ លោក កឹម សុខា បាន​ជួប​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ហើយ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​រឿង​នយោបាយ​ទេ ពេល​អ្នក​សារព័ត៌មាន​សួរ ក៏​ប៉ុន្តែ បាន​និយាយ​ថា សុខភាព​របស់​លោក​ត្រូវការ​ពិនិត្យ​និង​ព្យាបាល៕

Advertisement



អត្ថបទបន្ទាប់


មន្ត្រីអាមេរិក៖ អាមេរិក​​​បោះទុន​វិនិយោគច្រើនជាង​ចិន ​នៅ​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក

ព័ត៌មាន
សហរដ្ឋអាមេរិក​កំពុង​បង្វែរទិស​មក​រក​តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក ក្នុងនោះរួម​បញ្ចូលទាំងអាស៊ានផង ដើម្បី​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន ...

ខេត្តកំពត«ក្លាយជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការផលិតស៊ីម៉ងត៍របស់កម្ពុជា»

ព័ត៌មាន
ការកើនឡើងនៃវិស័យសំណង់ រីកដុះដាលដូចផ្សិតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងជំរុញឲ្យមានកំណើននៃ តម្រូវការវត្ថុធាតុដើមកាន់តែច្រើន។ ក្នុងនោះ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ