#សេដ្ឋកិច្ចពិភពលោកបន្ដមានកំណើន

Articles by Tag សេដ្ឋកិច្ចពិភពលោកបន្ដមានកំណើន

IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ នៅ២,៧% ទោះបានព្រមានពីស្ថានភាពអាចយ៉ាប់យ៉ឺនជាងឆ្នាំមុនក្ដី

ដោយ​ ​ ខេមបូណូមីស
ទោះបីជាទើបតែបានព្រមានថាចំៗថា សេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣ អាចនឹងយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ក៏ដោយចុះ ប៉ុន្ដែ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្ទីណា ចចជីវ៉ា នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅអត្រា ២,៧% ដូចនឹងការព្យាករកាលពីខែតុលាដដែល។ ការមិនបានទម្លាក់ការព្យាករបន្ថែមទៀតចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនេះ ដោយប្រធានIMFរូបនេះ បានកត់សម្គាល់ថា ការភ័យខ្លាចចំពោះការកើនឡើងនៃតម្លៃប្រេងនោះ ត្រូវបានសាបរលាបហើយនាពេលនេះ ហើយទីផ្សារការងារនៅតែរឹងមាំដដែល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។