កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣

IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ នៅ២,៧% ទោះបានព្រមានពីស្ថានភាពអាចយ៉ាប់យ៉ឺនជាងឆ្នាំមុនក្ដី


ទោះបីជាទើបតែបានព្រមានថាចំៗថា សេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣ អាចនឹងយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ក៏ដោយចុះ ប៉ុន្ដែ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្ទីណា ចចជីវ៉ា នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅអត្រា ២,៧% ដូចនឹងការព្យាករកាលពីខែតុលាដដែល។ ការមិនបានទម្លាក់ការព្យាករបន្ថែមទៀតចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនេះ ដោយប្រធានIMFរូបនេះ បានកត់សម្គាល់ថា ការភ័យខ្លាចចំពោះការកើនឡើងនៃតម្លៃប្រេងនោះ ត្រូវបានសាបរលាបហើយនាពេលនេះ ហើយទីផ្សារការងារនៅតែរឹងមាំដដែល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។
IMF រក្សាការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ នៅ២,៧%

នាយកគ្រប់គ្រងមូល​និធិ​ IMF លោកស្រី Kristalina Georgieva បាននិយាយទៀតថា ឆ្នាំ២០២៣​​នឹងក្លាយជា«ឆ្នាំដ៏លំបាក»​មួយផ្សេងទៀតសម្រាប់​សេដ្ឋកិច្ចពិភពលោក​ ហើយអតិផរណានៅតែកើន​ខ្ពស់​ដដែល​ ប៉ុន្តែ លោក​ស្រីក៏​មិនរំពឹងដែរ​ថា នៅឆ្នាំបន្តបន្ទាប់ទៀត ​នឹងមានការធ្លាក់ចុះកំណើន​ដូចឆ្នាំនេះ និងឆ្នាំមុន ​នាំឲ្យមានការ​​រាំងស្ទះ​ការអភិវឌ្ឍ​មួយ​ចំនួន ឬក៏អត់នោះទេ​​។

មូលនិធិ IMF កាល​ពី​ខែតុលាបានព្យាករថា កំណើនពិភពលោកនឹងថយចុះមកត្រឹម ២,៧% នៅឆ្នាំ២០២៣​ បន្ទាប់ពីបានធ្លាក់ចុះពី ៣,២% កាលពីឆ្នាំ២០២២ និងធ្លាក់ចុះពី ៦%​កាលពីឆ្នាំ២០២១។ មុននឹងបន្ទាប់កំណើនឆ្នាំ២០២៣ មកនៅត្រឹម ២,៧% មូល​និធិ IMF ​​ធ្លាប់​បានព្យាករពីមុន​មក​ថា សេដ្ឋកិច្ចនឹង​អាចមាន​កំណើន ២,៩%។ ទោះ​យ៉ាង​ណា​​លោកស្រី​ Georgieva បានរំពឹង​ទុក​ថា ​នឹង​មិន​មាន​ការ​​កាត់បន្ថយបន្ថែមទៀតចំពោះទស្សនវិស័យ​កំណើនសេដ្ឋកិច្ចពិភពលោកនោះឡើយ​​។

លោកស្រីបានប្រាប់អ្នកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់​មូល​និធិ​ IMF ក្នុងទីក្រុងវ៉ាស៊ីន​តោន​ថា​ ជាការពិតកំណើននៅតែបន្តធ្លាក់ចុះនៅឆ្នាំ​២០២៣​នេះ​ ប៉ុន្ដែ ការមើលឃើញជាវិជ្ជមាននោះ គឺស្ថិត​នៅក្នុងភាពរឹង​មាំ​នៃទីផ្សារការងារ។ ដរាបណាមនុស្សនៅ​តែ​មានការងារធ្វើ​ច្រើន បើ​​ទោះជា​មាន​ការ​ចំណាយ​ខ្ពស់​ក៏​ពិត​មែន មនុស្សនៅ​តែ​ចំណាយ​ ​ហើយការចំណាយនេះនឹងជួយដល់ដល់ចរន្ដសេដ្ឋកិច្ច​។​

លោកស្រី ​Georgieva បាននិយាយថា មូល​និធិ​ IMF រំពឹងថាការធ្លាក់ចុះនៃកំណើន​សកលនឹង«​មាន​កម្រិត​ខ្លាំង​»​ ហើយនឹង​ឈានងើបឡើងមកវិញនៅចុងឆ្នាំ ២០២៣​ និងចូលដល់ឆ្នាំ២០២៤​។

លោកស្រី Georgieva បាននិយាយថា មានក្តីសង្ឃឹមជាច្រើនដែលប្រទេសចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកម្តងទៀត ដែលទំនងជាចាប់ពីពាក់កណ្តាលឆ្នាំ២០២៣​នេះ ​ដោយ​សារ​ពី​មុន​មក​ប្រទេស​ចិន​បានរួមចំណែកប្រហែល ៣៥% ទៅ ៤០​% នៃកំណើនពិភពលោក ​ប៉ុន្តែ​មានលទ្ធផលគួរ​ឱ្យ​«ខកចិត្ត»​កាលពីឆ្នាំមុន ដោយសារតែវិធានការកូវីដ១៩តឹងរ៉ឹងរបស់ទីក្រុងប៉េកាំង។

ប្រធាន IMF រូបនេះសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះ គឺប្រទេសចិន​ត្រូវបន្ដដំណើរការបើកប្រទេសឡើងវិញរបស់ខ្លួន ដោយ​មិនត្រូវត្រឡប់ទៅរក​ការវិធានការសូន្យកូវីដដ៏តែងតែងឡើងវិញ។ អ្នកជំនាញបានចាត់ទុកការអភិវឌ្ឍចុង​ក្រោយ​នៅប្រទេសចិន​នេះ​ថា​​ «ទំនងជាកត្តាសំខាន់បំផុតតែមួយគត់សម្រាប់ជួយឲ្យសេដ្ឋកិច្ចពិភពលោកបន្ដមានកំណើន»៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ម៉ាឡេស៊ីព្រមានបញ្ឈប់ការនាំចេញដូងប្រេងទៅអឺរ៉ុប ក្រោយរងសម្ពាធពីច្បាប់បរិស្ថានថ្មីរបស់ប្លុកនេះ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនអាចបញ្ឈប់ការនាំចេញដូងប្រេងទៅកាន់សហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មី…

សភាអាមេរិកបោះឆ្នោតបិទផ្លូវ ហាមឃាត់ការលក់ប្រេងបម្រុងទៅក្រុមហ៊ុនចិន

ព័ត៌មាន
សភាអាមេរិក បានបោះឆ្នោតសម្រេចនៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣ ដើម្បីរាំងខ្ទប់ប្រទេសចិនពីការទិញប្រេងស្តុកបម្រុងរបស់អាមេរិក។ ការបោះឆ្នោតនេះ បន្ទាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ