#សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម

Articles by Tag សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម

វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចជាង ១៣%ក្នុងត្រីមាសទី៣ឆ្នាំនេះ

ដោយ​ វុធ ច័ន្ទតារា
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលត្រូវបានវាស់ស្ទង់តាមរយៈផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់ទៅតួលេខ២ខ្ទង់ ពោលគឺមានកំណើនជាង១៣% បើគិតក្នុងអំឡុងខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដល់ទៅពីរខ្ទង់ដូចនេះ កើតឡើងខណៈដែលការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់។ នេះបើតាមការប្រកាសដោយរដ្ឋាភិបាលក្រុងហាណូយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។