#សេដ្ឋកិច្ចថៃឆ្នាំ២០២១

Articles by Tag សេដ្ឋកិច្ចថៃឆ្នាំ២០២១

រាជរដ្ឋាភិបាលថៃ រំពឹងខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នឹងសម្រេចបាន ១,២% ហើយបន្ដកើនដល់ ៤% នៅឆ្នាំ២០២២

ដោយ​ ចាន់ មង្គល
ប្រទេសថៃ កំពុងមានដំណើរការសេដ្ឋកិច្ចឆ្ពោះទៅរកការសម្រេចបាននូវកំណើន ១,២% នៅឆ្នាំ២០២១នេះ និងទំនងជាអាចនឹងកើនឡើងដល់ ៣,៥% ទៅ៤% នៅឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។ ការរំពឹងទុកនូវកំណើនសេដ្ឋកិច្ចនេះ គឺធ្វើឡើង នៅគ្រាដែលប្រទេសថៃ ចាប់ផ្ដើមមានដង្ហើមសេដ្ឋកិច្ចប្រសើរឡើងវិញជាបណ្ដើរៗ ក្រោយពេលបើកប្រទេសនេះ បានចាប់ផ្ដើមទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច។