#សេដ្ឋកិច្ចថៃជួបការលំបាក

Articles by Tag សេដ្ឋកិច្ចថៃជួបការលំបាក

ធនាគារនៅថៃបន្ដដំឡើងអត្រាប្រាក់បន្ថែម នឹងបង្កផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសនេះដែរឬទេ?

ដោយ​ វុធ ច័ន្ទតារា
ធនាគារពាណិជ្ជធំៗក្នុងប្រទេសថៃបានប្រញាប់ប្រញាល់ដំឡើងអត្រាការប្រាក់ជាការឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់គោលដល់ទៅពីរលើកជាប់ៗគ្នារបស់ធនាគារកណ្តាលថៃ។ បញ្ហានេះកំពុងបង្កការព្រួយបារម្ភថា អាជីវកម្ម និងពលរដ្ឋអ្នកប្រើប្រាស់ទូទៅនឹងត្រូវបង្កើនការចំណាយខ្ពស់ជាងមុនសម្រាប់អត្រាការប្រាក់ខ្ពស់ ស្របពេលដែលសេដ្ឋកិច្ចថៃនៅតែស្ថិតក្នុងដំណាក់កាលងើបចេញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ថៃបាងកកបុស្តិ៍។