ស្ថាប័នអន្តរជាតិធំៗគាំទ្រ ការអនុវត្ត «គំរូសេដ្ឋកិច្ចវិលជុំ» ដើម្បីកាត់បន្ថយកាកសំណល់ផ្លាស្ទិកពិភពលោក
ដោយ
គំរូសេដ្ឋកិច្ចវិលជុំ (Circular Economy) កំពុងត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោក កំពុងចាប់ផ្ដើមអនុវត្តកាន់តែផុសផុលឡើង តាមរយៈការប្រើប្រាស់នូវធនធានយ៉ាងមានប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផលិតកម្ម ការប្រើប្រាស់ និងការកែច្នៃសំណល់សម្រាប់ការប្រើប្រាស់ឡើងវិញ។ ក្នុងនោះ អ្នកជំនាញក្នុងតំបន់បានមើលឃើញថា ការអនុវត្តនូវគំរូសេដ្ឋកិច្ចវិលជុំនេះ កាន់តែច្រើន នោះកាកសំណល់ ពិសេសផ្លាស្ទិក នឹងត្រូវបានកាត់បន្ថយបានកាត់តែច្រើន ខណៈដែលកំណើនសំណល់ផ្លាស្ទិកនេះ គឺជាក្ដីបារម្ភធំរបស់ពិភពលោក។