និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២-២០២៣
ដោយ
និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២-២០២៣ នៃគម្រោង ACSEP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង។