អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២-២០២៣


និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២-២០២៣ នៃគម្រោង ACSEP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង។
និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២-២០២៣

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងទទួលបាននូវធាតុចូលបន្ថែម ក៏ដូចជាផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា សម្រាប់ការអនុវត្តឆ្នាំ២០២២ និងការត្រៀមបម្រុងឆ្នាំ២០២៣។ សិក្ខាសាលានេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិនិងអន្តរជាតិ របស់ PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ កសហវ, តំណាងមកពីធនាគារអភិវឌ្ឍន៍ងអាស៊ី, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូ។




អត្ថបទបន្ទាប់


ប្រេសិតកំពូលចិន៖ លោក ស៊ី ជីនពីង និងលោក ពូទីន កំពុងបង្កើតសណ្តាប់ធ្នាប់ពិភពលោកឲ្យកាន់តែមានភាពត្រឹមត្រូវ

ព័ត៌មាន
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងម៉ូស្គូ នៅមួយរយៈចុងក្រោយនេះ បានឈានដល់កម្រិតកំពូល ក្រោយពីប្រទេសទាំងពីររងសម្ពាធកាន់តែខ្លាំងឡើងៗពីលោកខា…

PEP Talks វេទិកាបណ្ដុំអាជីពការងារដំបូងគេបង្អស់នៅកម្ពុជានឹងមកដល់ក្នុងថ្ងៃស្អែកនេះ

ព័ត៌មាន
PEP Talks គឺជាវេទិកាដំបូងគេបង្អស់នៅកម្ពុជា ដែលស្ដីអំពីពលកម្មការងារក្នុងសង្គម និងវគ្គបណ្តុះបណ្ដាល នៅកន្លែងធ្វើការដោយផ្ដោតសំខាន់ទៅលើការហ្វឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ