#សក្តានុពលនៃការនាំចេញរបស់វៀតណាម

Articles by Tag សក្តានុពលនៃការនាំចេញរបស់វៀតណាម

ហេតុអ្វីបានជាសក្តានុពលនៃការនាំចេញរបស់វៀតណាម ប្រែជាលើសតម្រូវការទីផ្សារអន្តរជាតិទៅវិញ?

ដោយ​ ហ៊ុន គន្ធថៃ
សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៨% កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សៗដូចជា Samsung, LG និងក្រុមហ៊ុន Foxconn ជាដើម ដែលមានមូលដ្ឋានក្នុងប្រទេសវៀតណាម បានជំរុញការនាំចេញក្នុងទំហំមួយដ៏ធំ។ ប៉ុន្តែឥឡូវនេះ តម្រូវការនៅក្រៅប្រទេសកំពុងធ្លាក់ចុះ ចំពេលមានបញ្ហាខ្វះឥណទានក្នុងស្រុក បូករួមនឹងយុទ្ធនាការបង្ក្រាបអំពើពុករលួយផងនោះ បានជំរុញឱ្យមានតម្រូវការក្នុងស្រុកចុះទន់ខ្សោយគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។