#សមភាគី ជប៉ុន និងកូរ៉េខាងត្បូង

Articles by Tag សមភាគី ជប៉ុន និងកូរ៉េខាងត្បូង

អាមេរិកបន្តអំពាវនាវឲ្យកូរ៉េខាងជើងវិលចូលតុចរចា ប៉ុន្ដែឆ្លៀតថ្កោលទោសការសាកល្បងមីស៊ីលថា ជាការចង់បង្ករឿង

ដោយ​ វុធ ច័ន្ទតារា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាន់តូ នីប្លីងខេន កាលពីថ្ងៃនាចុងសប្តាហ៍មុនបានបើកកិច្ចប្រជុំមួយនៅកោះហាវ៉ៃ ជាមួយសមាភាគីជប៉ុន និងកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីសកម្មភាពសាកល្បងមីស៊ីរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ចាប់តាំងពីចូលដល់ឆ្នាំ២០២២មក។ ប្រមុខការទូតក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងកិច្ចប្រជុំថា ទង្វើសាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទីក្រុងព្យុងយ៉ាង មានបំណងបង្ករឿងកាន់តែខ្លាំងមែនទែនហើយ។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មាន AP។