អាមេរិកថាកូរ៉េខាងជើងចង់បង្ករឿង

អាមេរិកបន្តអំពាវនាវឲ្យកូរ៉េខាងជើងវិលចូលតុចរចា ប៉ុន្ដែឆ្លៀតថ្កោលទោសការសាកល្បងមីស៊ីលថា ជាការចង់បង្ករឿង


រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាន់តូ នីប្លីងខេន កាលពីថ្ងៃនាចុងសប្តាហ៍មុនបានបើកកិច្ចប្រជុំមួយនៅកោះហាវ៉ៃ ជាមួយសមាភាគីជប៉ុន និងកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីសកម្មភាពសាកល្បងមីស៊ីរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ចាប់តាំងពីចូលដល់ឆ្នាំ២០២២មក។ ប្រមុខការទូតក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងកិច្ចប្រជុំថា ទង្វើសាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទីក្រុងព្យុងយ៉ាង មានបំណងបង្ករឿងកាន់តែខ្លាំងមែនទែនហើយ។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មាន AP។
ទង់ជាតិសហរដ្ឋអាមេរិក និង ទង់ជាតិប្រទេសកូរ៉េខាងជើង

នៅក្នុងសន្និសារព័ត៌មានក្រោយជំនួបរវាងប្រទេសជាសម្ព័ន្ធ​ទាំងបីនៅកោះហាវៃ លោកប្លីនខេន និយាយថា កូរ៉េខាងជើង​ស្ថិតក្នុងតំណាក់កាល​មួយ​ដែលចង់បង្ករឿង ស្របពេលដែលជប៉ុន និងកូរ៉េខាងត្បូង រួមទាំងអាមេរិកខ្លួនឯង បានសម្តែងការថ្កោលទោស​ការសាកល្បងមីស៊ីលរបស់​ក្រុងព្យុងយ៉ាងជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាមិញ សម្ព័ន្ធមិត្តទាំងបី គឺជប៉ុន កូរ៉េខាងត្បូង និងអាមេរិក​បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យព្យុងយ៉ាងត្រឡប់ចូលតុចរចា តែ​ត្រូវ​បញ្ឈប់​សកម្មភាព​សាកល្បង​មីស៊ីល​បាលីស្ទិក​ខុសច្បាប់របស់ខ្លួនបន្តទៀតទៅ។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​​បាន​ចាត់​ទុក​ ​ការ​សាកល្បង​មីស៊ីល​បាលីស្ទិក ទាំង​៧​លើក ត្រឹមរយៈពេល​១ខែដំបូង​នៅ​​ឆ្នាំ​២០២២​​​របស់​កូរ៉េខាង​ជើង កន្លង​មកនេះ​​ថា បាន​បង្ក​ឱ្យ​មាន​អស្ថិរភាពក្នុង​​តំបន់​ខ្លាំងណាស់។

សកម្មភាពរបស់កូរ៉េខាងជើង ត្រូវបានក្រុមអ្នកវិភាគមួយចំនួន​អះអាងថា ជាការព្យាយាមដាក់សម្ពាធលើរដ្ឋបាល​លោកចូ បៃឌិន ឲ្យបើកផ្លូវចរចា​ជាមួយក្រុងព្យុងយ៉ាង ជាថ្នូរនឹងការដកទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើខ្លួន ស្របពេល​ដែល​របបផ្តាច់ការ​មួយនេះ កំពុងយ៉ាប់យ៉ឺន​សេដ្ឋកិច្ច ដែលបណ្តាល​មកពី​មេរោគឆ្លង​កូវីដ១៩ និងការរង​ទណ្ឌកម្ម​អន្តរជាតិ​អស់ពេលជាយូរហើយនោះ នៅតែជាសម្ពាធដល់កូរ៉េខាងជើង។​

ទីក្រុងវ៉ាស៊ីនតោន បានចំហទ្វារចរចាដល់កូរ៉េខាងជើងពិតមែន ប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយ​ទណ្ឌកម្មនោះឡើយ ប្រសិនបើកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង​នៅតែបន្តសកម្មភាព។

គួរជម្រាបថា​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាន់តូនី ប្លីងខេន បានបំពេញបេសកម្មដំណើរទស្សនកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាលើកទី២របស់លោក។ លោកបានចាប់ផ្តើមដំណើរទស្សនកិច្ច​កាលពីថ្ងៃទី០៧ ខែកុម្ភៈនៅប្រទេសអូស្ត្រាលី ជាទីដែលលោក​បានជួបជាមួយសមភាគីនៃសម្ព័ន្ធមិត្ត "Quad" រួមមាន​អូស្ត្រាលី ឥណ្ឌា និងជប៉ុន ខណៈបានបន្តដំណើរមកប្រទេសហ្វីជី និងកោះហាវៃ ដើម្បីជួបជាមួយបណ្តាប្រទេសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងជួបជាមួយសមភាគី ជប៉ុន និងកូរ៉េខាងត្បូងនេះផ្ទាល់តែម្តង។ លោកបានវិលមកសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី ១២ខែកុម្ភៈនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ អូមីក្រុងតួលេខបីខ្ទង់ ១០ថ្ងៃជាប់គ្នា សរុបមានចំនួនជាង២ពាន់នាក់

ព័ត៌មាន
ចំនួនអ្នកឆ្លងកូវីដ-១៩ប្រភេទអូមីក្រុងនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ពោលគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃមានដល់តួលេខបីខ្ទង់នៅក្ន…

តម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតនៅរយៈពេល ៧ឆ្នាំចុងក្រោយនេះ ក្រោយមានផលរំខានលើការផ្គត់ផ្គង់

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឡើងដល់កម្រិតខ្ពស់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះ ដោយសារតែមានការព្រួយបារម្ភអំពីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ