#សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម

Articles by Tag សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម

សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ

ដោយ​ សឿន វណ្ណឌេត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យថ្នាក់ដឹកនាំអាស៊ាន និងចិនបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ក្នុងន័យធ្វើឲ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងចិនឲ្យកាន់តែល្អប្រសើរថែមទៀត។ ដោយឈរលើមូលដ្ឋាន នៃភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិនទម្រង់១.០ និង២.០ សម្តេចតេជោ គាំទ្រចំពោះការអភិវឌ្ឍកិច្ចព្រមព្រៀងនេះឲ្យក្លាយទៅជាទម្រង់ថ្មី៣.០។