កម្ពុជា-ចិន

សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យថ្នាក់ដឹកនាំអាស៊ាន និងចិនបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ក្នុងន័យធ្វើឲ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងចិនឲ្យកាន់តែល្អប្រសើរថែមទៀត។ ដោយឈរលើមូលដ្ឋាន នៃភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិនទម្រង់១.០ និង២.០ សម្តេចតេជោ គាំទ្រចំពោះការអភិវឌ្ឍកិច្ចព្រមព្រៀងនេះឲ្យក្លាយទៅជាទម្រង់ថ្មី៣.០។
សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ (រូបភាពពីផេក សម្តេច ហ៊ុន សែន)

ជាមួយគ្នានេះ សម្តេច ស្នើឲ្យអាស៊ាន-ចិនយកចិត្តទុកដាក់លើការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងបង្កើនសមត្ថភាពសហគ្រាសធុនតូច និងធម្យម(SMEs)។

ថ្លែងនាពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី១៩ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់ថ្មី៣.០» សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រីនៃកម្ពុជាបានគូសបញ្ជាក់ថា អាស៊ាននិងចិនសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ចិនកាលពីឆ្នាំ២០០២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យអាស៊ាន និងចិនបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា​ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ​បន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយ​របាំង​ពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានា។ ជាពិសេសអាស៊ាន-ចិនត្រូវផ្តោតការយកចិត្តទុកដាក់​លើការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោ ជឿជាក់ថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀង RCEP នៅឆ្នាំនេះ វាមិនត្រឹមតែបានបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគសម្រាប់តំបន់នោះទេ ថែមទាំងបាននិងកំពុង​រួមចំណែកជួយលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទាំងនេះ​ផងដែរ។

ដោយឈរលើមូលដ្ឋាននៃភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់១.០ និង២.០ សម្តេចតេជោ បានគាំទ្រចំពោះការអភិវឌ្ឍកិច្ចព្រមព្រៀងនេះឲ្យក្លាយទៅជាទម្រង់ថ្មី៣.០ ដែលសំដៅជួយឲ្យការធ្វើពាណិជ្ជកម្មរវាងអាស៊ាន-ចិនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោជឿជាក់ថា ការអនុវត្តកិច្ចព្រមព្រៀង RCEP វានឹងក្លាយជាក្របខណ្ឌស្នូលសម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់៣.០នាពេលខាងមុខ។

ជាមួយគ្នានេះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថា កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយចិន ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ។

ក្នុងឱកាសនោះ​ សម្តេច ក៏ឆ្លៀតរំលេច​ពីសមិទ្ធផលសំខាន់ៗដែ​លកម្ពុជាសម្រេចបានក្នុងអំឡុងវិបត្តិកូវិដ-១៩ ជាងពីរឆ្នាំកន្លងមកនេះផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឲ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវច្បាប់ស្ដីពី«វិនិយោគថ្មី», «ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥» និង«ក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េជាដើម៕




អត្ថបទបន្ទាប់


តើ«បរធនបាលកិច្ច» ដើរតួសំខាន់យ៉ាងណាខ្លះក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា?

ព័ត៌មាន
បរធនបាលកិច្ច គឺជាវិស័យមួយដែលមានសារៈសំខាន់ក្នុងការជួយជំរុញក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ ហើយបរធនបាលកិច្ច ហើយក្នុងនោះវិស័…

កិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេចសម្រាប់អនាគត

ព័ត៌មាន
ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ