#សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជាមានក្នុងទីផ្សារសិង្ហបុរី

Articles by Tag សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជាមានក្នុងទីផ្សារសិង្ហបុរី

សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជានៅក្នុងទីផ្សារសិង្ហបុរី និងជំរុញឲ្យមន្ត្រីទូតទាំងអស់ត្រូវចេះធ្វើពាណិជ្ជកម្ម

ដោយ​ ​ ខេមបូណូមីស
រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅចង់ឲ្យអង្ករឆ្ងាញ់របស់កម្ពុជាមានវត្តមាននៅលើទីផ្សារសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងជាអ្នកនាំចូលកសិផល និងស្បៀងអាហារដ៏ធំមួយនៅតំបន់អាស៊ាន។ ជាមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែចង់ឲ្យអង្ករឆ្ងាញ់របស់កម្ពុជាត្រូវបានទទួលទានតែក្នុងក្របខណ្ឌប្រជាជនសិង្ហបុរីនោះទេ ពោលគឺចង់ឲ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រទេសនេះរាប់លាននាក់ក្នុងមួយឆ្នាំទទួលទានបាយ ដែលផលិតចេញពីអង្ករឆ្ងាញ់របស់កម្ពុជាផងដែរ។