សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជានៅក្នុងទីផ្សារសិង្ហបុរី

សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជានៅក្នុងទីផ្សារសិង្ហបុរី និងជំរុញឲ្យមន្ត្រីទូតទាំងអស់ត្រូវចេះធ្វើពាណិជ្ជកម្ម


រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅចង់ឲ្យអង្ករឆ្ងាញ់របស់កម្ពុជាមានវត្តមាននៅលើទីផ្សារសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងជាអ្នកនាំចូលកសិផល និងស្បៀងអាហារដ៏ធំមួយនៅតំបន់អាស៊ាន។ ជាមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែចង់ឲ្យអង្ករឆ្ងាញ់របស់កម្ពុជាត្រូវបានទទួលទានតែក្នុងក្របខណ្ឌប្រជាជនសិង្ហបុរីនោះទេ ពោលគឺចង់ឲ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅប្រទេសនេះរាប់លាននាក់ក្នុងមួយឆ្នាំទទួលទានបាយ ដែលផលិតចេញពីអង្ករឆ្ងាញ់របស់កម្ពុជាផងដែរ។
សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជានៅក្នុងទីផ្សារសិង្ហបុរី និងជំរុញឲ្យមន្ត្រីទូតទាំងអស់ត្រូវចេះធ្វើពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលជំរុញឲ្យមន្ត្រីទូតកម្ពុជានៅតាមប្រទេសផ្សេងៗត្រូវធ្វើពាណិជ្ជកម្ម ដើម្បីពង្រឹងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជាជាបណ្តាប្រទេសទាំងនោះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្រាប់រាជរដ្ឋាភិបាលមន្ត្រីទូតមិនចេះធ្វើទំនាក់ទំនងពាណិជ្ជកម្មមិនគួរត្រូវបានតែងតាំងឲ្យធ្វើមន្ត្រីទូតនោះទេ។

នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង៦ពាន់នាក់នៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្តេច ចង់ឃើញអង្ករឆ្ងាញ់របស់កម្ពុជាត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចធំមួយនៅតំបន់អាស៊ាននាពេលអនាគត។ ជាមហិច្ឆតារបស់ សម្តេចតេជោ គឺចង់ឲ្យអង្ករមានគុណភាបល្អរបស់កម្ពុជាត្រូវបានទទួលទានទាំងប្រជាជនសិង្ហបុរី និងភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅប្រទេសមួយនេះ ដែលមានរាប់លាននាក់ក្នុង១ឆ្នាំៗ។ ការមានគោលដៅបែបនេះ ធ្វើឡើងក្រោយសម្តេចបានធ្វើទស្សនកិច្ចទៅកាន់កន្លែងលក់អង្ករ និងកន្លែងចែកចាយផលិតផលកសិកម្មនៅក្នុងប្រទេសសិង្ហបុរីកាលពីពេលកន្លងទៅ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមន្ត្រីកម្ពុជានៅតាមមប្រទេសនានា នាពេលបច្ចុប្បន្នត្រូវចេះធ្វើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេស ដែលខ្លួនកំពុងស្ថិតនៅ ដ្បិតសម្តេចយល់ថា កាលណាមានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចល្អ នោះទំនាក់ទំនងនយោបាយរវាងប្រទេសកម្ពុជាជាមួយប្រទេសទាំងនោះ ក៏អាចល្អទៅតាមនឹងដែរ។ សម្រាប់សម្តេចមន្ត្រីទូតកម្ពុជាបច្ចុប្បន្នបើមិនចេះធ្វើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នឹងមិនត្រូវបានតែងតាំងឲ្យកាន់តួនាទីនេះនោះទេ។ កម្ពុជា-សិង្ហបុរីមិនត្រឹមតែមានទំនាក់ទំនងល្អលើការធ្វើពាណិជ្ជកម្មនាំចេញនាំចូលទំនិញប៉ុណ្ណោះ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការល្អលើវិស័យអាកាសចរណ៍និងថាមពលផងដែរ។ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗប្រទេសកម្ពុជាទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្កត់ផ្គង់ថាមពលស្អាតពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី តាមបាតសមុទ្រ។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បើទោះបីវិស័យកសិកម្មបានធ្លាក់តម្លៃរួមចំណែកក្នុងសេដ្ឋកិច្ចពីជាង៨០%មកនៅត្រឹម២១% ក៏ពិតមែន តែកម្ពុជានៅសល់អង្ករប្រមាណ៤លានតោនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះសបញ្ជាក់ឲ្យឃើញថា សកម្មភាពផលិតនៅក្នុងវិស័យកសិកម្មមិនមានការថយចុះនោះទេ ហើយការថយចុះចំណែកក្នុងសេដ្ឋកិច្ច ក៏ដោយសារការកើនឡើងតម្លៃក្នុងវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្នរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ៣៨% និងការកើនឡើងវិស័យសេវាកម្ម។
បើយើងក្រឡេកទៅមើលការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយសិង្ហបុរីនៅក្នុងរយៈពេល៥ខែឆ្នាំ២០២៣ សម្រេចបានក្នុងទំហំជិត៦៦០លានដុល្លារអាមេរិកមានការធ្លាក់ចុះ៦១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានរហូតដល់ជាង១ពាន់៧រយលានដុល្លារអាមេរិក។ ប៉ុន្តែបើមើលទៅលើការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីនៅក្នុងរយៈពេល៥ខែឆ្នាំនេះសម្រេចបានជាង៣៤០លានដុល្លារកើនឡើង៥០៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលទំនិញពីសិង្ហបុរីមកកម្ពុជាមានទំហំជាង៣១៥លានុដល្លារធ្លាក់ចុះ៨១% បើធៀបនឹងទំហំនាំចេញក្នុងរយៈពេលដូចគ្នា៕




អត្ថបទបន្ទាប់


គណបក្សកាន់អំណាចជប៉ុននឹងអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងថ្មីៗ

ព័ត៌មាន
ប្រភពដែលដឹងរឿងបាននិយាយកាលពីថ្ងៃពុធថា បណ្ដាគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុនកំពុងបញ្ចូលបទប្បញ្ញត្តិនានាទៅក្នុងផែនការគោលគោលនយោបាយសន្តិសុខរបស…

ក្រសួងសាធារណការរំពឹងកំពង់ពហុបំណងកំពង់ឆ្នាំង ជួយជំរុញការដឹកជញ្ចូន និងនាំចេញកសិផល

ព័ត៌មាន
បច្ចុប្បន្ននេះកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការនាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ