#សង្គ្រាមឈានពានអ៊ុយក្រែន

Articles by Tag សង្គ្រាមឈានពានអ៊ុយក្រែន

រុស្ស៊ីបាញ់រ៉ុក្កែតសំដៅប្លុកអគារស្នាក់នៅរបស់ជនស៊ីវិល បណ្ដាលឲ្យមនុស្សស្លាប់ របួស និងច្រើនទៀតកំពុងជាប់ក្រោមគំនរបាក់បែក

ដោយ​ វុធ ច័ន្ទតារា
ក្រុមអ្នកជួយសង្គ្រោះរបស់អ៊ុយក្រែន កំពុងព្យាយាមកកាយតាមគំនរបាក់បែកនៃអគារផ្ទះល្វែងមួយប្លុក នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកមនុស្ស ដែលនៅមានជីវិត។ មនុស្សប្រមាណ២៤នាក់ ដែលក្នុងនោះមានទាំងកុមារផងដែរ ត្រូវបានគេជឿថា កំពុងជាប់គាំងនៅក្រោមគំនរបាក់បែករបស់អគារ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សអស់១៥នាក់។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។