Covid-19 ធ្វើឲ្យចំណូលវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ធ្លាក់ចុះ ៨០% និងកំពុងស្វែងរកអន្តរាគមន៍បន្ថែមពីរដ្ឋ
ដោយ
សេដ្ឋកិច្ចកម្ពុជា មិនខុសពីប្រទេសជាច្រើនផ្សេងទៀត នៅក្នុងពិភពលោកនោះទេ គឺ បាននិងកំពុងត្រូវបានញ៉ាំញីដោយបញ្ហាមេរោគឆ្លង Covid-19។ ក្នុងនោះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់គាំទ្រដល់វិស័យទេសចរណ៍នោះ បាននិងកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលរហូតដល់ទៅ ៧០% ទៅ៨០% ខណៈដែលមានសណ្ឋាគារ និងភោជនីយដ្ឋានខ្លះ ក៏ត្រូវបានបិទទ្វារជាបណ្ដើរៗហើយ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ វាទាមទារឲ្យមានការជួយអន្តរាគមន៍បន្ថែមទៀត ពីសំណាក់រាជរដ្ឋាភិបាល។