សណ្ឋាគារយីហោអន្តរជាតិធំៗ៥ ដែលបានបើកដំណើរការ និងកំពុងសាងសង់នៅកម្ពុជា
ដោយ
វិស័យទេសចរណ៍នៅលើទីផ្សារកម្ពុជា កាលពីមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ត្រូវបានគេមើលឃើញថា មានការវិនិយោគជាច្រើន ពិសេសសណ្ឋាគារ មានការកើនឡើងយ៉ាងខ្លាំង ដោយក្នុងនោះ សណ្ឋាគារយីហោអន្តរជាតិធំៗប្រណីតៗជាច្រើនបានហក់ចូលក្នុងទីផ្សារកម្ពុជា។ ប៉ុន្ដែ ក្រោយពេលកូវីដ-១៩បានផ្ទុះឡើងមក វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មទាំងនេះ ហើយក្នុងនោះដែរ សណ្ឋាគារខ្លះមានការយឺតយ៉ាវក្នុងការសម្រេចគម្រោងសាងសង់របស់ខ្លួន ខណៈដែលខ្លះទៀតក៏បានសម្រេចការសាងសង់រួចហើយដែរ។