#ស្ថានភាព​កូ​វី​ដ​១៩

Articles by Tag ស្ថានភាព​កូ​វី​ដ​១៩

ក្រោយរកចំណូលបាន៦០លានដុល្លារពីការបើកកោះភូកេត ថៃបន្ដជំនះព្យុះកូវីដ-១៩ នឹងបើកខេត្ត-ក្រុងចំនួន៥ទៀត

ដោយ​ ចាន់ មង្គល
អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលប្រទេសថៃជួបនូវរលកព្យុះកូវីដ១៩ បោកបក់យ៉ាងខ្លាំងក្លា ខណៈដែលករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែរក្សាតួលេខខ្ពស់មានជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនៅឡើយ។ បើទោះបី ដៃម្ខាងកំពុងមមាញឹកខ្លាំងទប់ទល់នឹងព្យុះកូវីដ១៩ក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលថៃ ក៏នៅតែបន្ដជំនះស្ថានភាពដ៏អាក្រក់នេះ ក្នុងការរក្សាដង្ហើមសេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍ឲ្យនៅមានដង្ហើមរស់ឡើងវិញ។