#ស្ថានភាពការងារនៅលើពិភពលោក

Articles by Tag ស្ថានភាពការងារនៅលើពិភពលោក

តើស្ថានភាពការងារនៅលើពិភពលោកនឹងប្រែប្រួលយ៉ាងណាក្នុងរយៈពេល ៥ ឆ្នាំទៀត?

ដោយ​ ​ ខេមបូណូមីស
ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧ ស្ថានភាពទីផ្សារនិងបរិយាកាសការងារនៅលើពិភពលោកនឹងប្រែប្រួលគួរឲ្យកត់សំគាល់។ ការស្ទង់មតិមួយដែលគេបានធ្វើជាមួយបណ្ដានិយោជក និង បានចេញផ្សាយនៅថ្ងៃចន្ទ ខែឧសភាឆ្នាំនេះ បង្ហាញឱ្យឃើញដូច្នេះ។ វេទិកាសេដ្ឋកិច្ចពិភពលោកដែលគេបានស្គាល់តាមរយៈការរៀបចំវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុង ដាវ៉ូស ប្រទេសស្វីស ជាអ្នកបញ្ចេញលទ្ធផលនៃការស្ទង់មតិនោះ។ នេះបើយោងតាមសារព័ត៌មាន អ៊ិនខ្វៃអ៊ើរើ (Inquirer)។